ទី៣គឺខ្លឹមសារមានភាពសំបូរបែប។ ការធ្វើពាណិជ្ជកម្មទ្វេភាគីបានបង្កើនឡើងជាបណ្តើរៗ។ឆ្នាំ២០១៣ ទំហំពាណិជ្ជកម្មរវាងចិននិងអាស៊ានគឺ៤សែន៤ម៉ឺន៣ពាន់៦រយលានដុល្លារអាមេរិក បានកើនឡើងចំនួន១១ភាគរយ។អាស៊ានបានក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី៣ ទីផ្សារនាំចេញធំទី៤និងតំបន់ជាប្រភពនាំចូលធំទី២របស់ប្រទេសចិន។ទ្រង់ទ្រាយនៃការធ្វើវិនិយោគទុនទៅវិញទៅមកក៏ត្រូវបានពង្រីកឥតឈប់ឈរដែរ។គិតរហូតដល់ចុងខែកញ្ញាឆ្នាំ២០១៤ ទំហំវិនិយោគទុនទៅវិញទៅមករវាងចិននិងអាស៊ានរួមទាំងអស់មានដល់ទៅ១សែន២ម៉ឺន៣ពាន់១រយលានដុល្លារអាមេរិក។កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាកាន់តែមានភាពស៊ីជម្រៅជារៀងរាល់ថ្ងៃ។ភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីអនុវត្តគម្រោងមួយចំនួនធំ ដូចជាខាងផ្នែកថាមពលអគ្គិសនី ស្ពាន កសិកម្មនិងរបរផលិតកម្មជាដើម មូលនីធិវិនិយោគនិងសហប្រតិបត្តិការចិននិងអាស៊ានដែលប្រទេសចិនបានបង្កើតឡើងនោះបានជំរុញដល់ការរីកចម្រើនខាងសេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ាន បានផ្តល់សុភមង្គលជូនប្រជាជនក្នុងតំបន់នោះ។
ខិតខំប្រឹងប្រែងដើម្បីត្រួសត្រាយសភាពការណ៍ថ្មី អ្វីទៅជាពាក្យគន្លឹះ
ពាក្យ " អនុវត្តជាក់ស្តែង " ជាពាក្យគន្លឹះទីមួយ ។ ការអនុវត្តជាក់ស្តែងតាមយុទ្ធសាស្ត្រនិងការផ្តួចផ្តើមដែលបានកំណត់នោះ ជាមូលដ្ឋានសម្រាប់ត្រួសត្រាយនូវសភាពការណ៍ថ្មី ។ លោក Liu Zhenmin អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនបានឧទ្ទេសនាមថា នៅក្នុងកិច្ចប្រជុំអ្នកដឹកនាំអាស៊ាននិងចិន ១០+១ លើកនេះ ប្រទេសចិននឹងបន្តជំរុញឲ្យទ្វេភាគីរួមគ្នាបង្កើតផ្លូវសូត្រតាមសមុទ្រប្រចាំសតវត្សទី ២១ ព្រមនិងសកម្មអនុវត្តជាក់ស្តែងនូវក្របខ័ណ្ឌសហប្រតិបត្តិការ ២ បូក ៧ ។ នៅក្នុងកិច្ចប្រជុំអ្នកដឹកនាំអាស៊ាន ចិន ជប៉ុននិងកូរ៉េខាងត្បូង ១០+៣ ប្រទេសចិននឹងផ្តោតសំខាន់ទៅលើការអនុវត្តឲ្យបានល្អនូវ " ផែនការការងារសហ-ប្រតិបត្តិការ ១០ បូក ៣ ឆ្នាំ២០១៣ - ២០១៧ " ។ នៅក្នុងសន្និសីទកំពូលអាស៊ីបូព៌ា ប្រទេសចិននឹងអំពាវនាវឲ្យភាគីពាក់ព័ន្ធនានាអនុវត្តជាក់ស្តែងនូវ " ផែនការប្រតិបត្តិនៃសេចក្តីប្រកាសអភិវឌ្ឍន៍ក្រុងភ្នំពេញ " ក្នុងន័យជំរុញកិច្ចសហប្រតិ-បត្តិការលើវិស័យសំខាន់ៗទាំង ៦ ។