ព័ត៌មាន​សំខាន់ៗ
• លោក​ប្រធាន​រដ្ឋ​ចិន​ Xi​ Jin​ping ​អញ្ជើញ​ចូល​រួម​កិច្ច​ពិភាក្សា​លើក​ទី​៧​របស់​អ្នក​ដឹក​នាំ​ប្រទេស​BRICS​ហើយ​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​ផង​ដែរ​
• លោក​XiJinpingនឹង​ចូលរួម​ក្នុង​សន្និសីទ​កំពូល​ក្រុម​ប្រឹក្សា​ប្រមុខ​រដ្ឋ​នៃ​ប្រទេសជា​សមាជិក​អង្គការ​សហការ​សៀងហៃ​  ប្រទេស​ជាសមាជិក​នានា​និង​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​កិច្ច​សហការ​លើ​កិច្ច​ការពារ​ព្រំដែន​
• កិច្ច​ព្រមព្រៀងរបស់​​ធនាគារ​អភិវឌ្ឍន៍​ថ្មី​នៃ​ប្រទេស​BRICSបាន​ទទួលការ​ឲ្យ​​សច្ចាប័ន​ពី​សំណាក់​ស្ថាប័ន​នីតិប្បញ្ញាត្តិប្រទេសចិន
More>>
More>>
លោក Xi Jinping

      លោក XI Jinping ​​ ជនជាតិ Han ​កើតនៅ​ខែមិថនាឆ្នាំ១៩៥៣​ ស្រុកកំណើត​ស្រុក FuPing ​ខេត្ត ShanXi ​។ នៅ​ខែ​មករា​ឆ្នាំ ១៩៧៤ ​លោក​បាន​ចូលជា​សមាជិក​​បក្ស​កម្មុយ​និស្ត​ចិន ។​ លោក​បាន​បញ្ចប់​ការសិក្សា​ខាង​ជំនាញការ​ខាងទ្រឹស្តី​និង​ការអប់រំ​នយោបាយ​គំនិត​ម៉ាលេនិយម​ពី​វិទ្យាស្ថាន​សង្គមវប្បធម៌​និង​មនុស្សធម៌​នៃ​សកលវិទ្យាល័យ​ Qing Hua ​សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​ខាង​នីតិសាស្ត្រ។​

      លោក​ធ្លាប់​កាន់មុខតំណាង​ជា​អនុលេខាធិការ​នៃ​គណៈកម្មធិការ​បក្សកម្មុយនិស្ត​ចិន​ប្រចាំខេត្ត​ FuJian , ​អាជ្ញាធរខេត្ត FuJian , ​លេខាធិការ​នៃ​គណៈកម្មធិការ​បក្សកម្មុយនិស្ត​ចិន​ប្រចាំ​ខេត្ត ZheJiang ,​ លេខាធិការ​នៃ​គណៈ​កម្មធិការ​​បក្ស​កម្មុយ​និស្ត​​ចិន​​ប្រចាំ​​ក្រុង​ ​ShangHai ​, ​នាយក​សកល​​វិទ្យាល័យ​​មជ្ឈិម​​បក្សកម្មុយនិស្ត​ចិន។

      បច្ចុប្បន្នកាល ​លោក​កាន់មុខតំណែង​ជា​អគ្គលេខាធិការ​គណៈកម្មធិការ​មជ្ឈិមបក្ស​កម្មុយនិស្តចិន , ​​​ប្រធាន​​គណៈ​កម្មធិការ​​​យោធា​​មជ្ឈិម​​បក្ស​​កម្មុយ​និស្ត​​ចិន ​, ​ប្រធាន​​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន , ប្រធាន​នៃ​គណៈកម្មធិការ​យោធា​មជ្ឈិម​បក្ស​កម្មុយ​និស្ត​នៃ​សាធារណរដ្ឋប្រជាមានិតចិន៕​ ​