លោកXiJinpingប្រធានរដ្ឋចិននឹងចូលរួមជំនួបពិភាក្សារវាងអ្នកដឹកនាំប្រទេសBricsលើកទី៧និងសន្និសីទកំពូលក្រុមប្រឹក្សាប្រមុខរដ្ឋនៃប្រទេសជាសមាជិកអង្គការសហការសៀងហៃលើកទី១៥នៅក្រុងUfaប្រទេសរុស្ស៊ី។
ថ្ងៃទី៦ខែកក្កដា ក្រសួងការបរទេសចិនបានធ្វើសន្និសិទប្រកាសព័ត៌មានចំពោះប្រព័ន្ធផ្សាយព័ត៌មានចិននិងបរទេស លោកChengGuopingអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនបានឧទ្ទេសនាមអំពីសភាពការណ៍មានពាក់ព័ន្ធទៅនិងដំណើរទស្សនៈកិច្ចរបស់លោកXiJinpingលើកនេះ។
លោកChengGuopingបានកត់សម្គាល់ថា លោកXiJinpingនឹងធ្វើដំណើរទៅប្រទេសរុស្ស៊ី ម្តងទៀតក្រោយរំលងអស់រយៈពេល២ខែ ហើយនិងចូលរួមក្នុងសន្និសីទកំពូលក្រុមប្រឹក្សាប្រមុខរដ្ឋនៃប្រទេសជាសមាជិកអង្គការសហការសៀងហៃ ដោយបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់កំរឹតខ្ពស់របស់ភាគីចិនចំពោះតំបន់អឺរ៉ុបនិងអាស៊ី និងអង្គការសហការសៀងហៃ .។ ភាគីចិនទន្ទឹងរងចាំឆ្លងតាមសន្និសីទលើកនេះ អង្គការសហការសៀងហៃនិងបង្ហាញនូវមតិនិងការផ្តើមគំនិតសំខាន់អំពីបញ្ហាតំបន់អន្តរជាតិធំសំខាន់ចំពោះសហគមន៍អន្តរជាតិហើយរួមសហការគ្នាក្នុងការដើរតួនាទីកាន់តែធំក្នុងកិច្ចការតំបន់និងលើឆាកអន្តរជាតិ។