ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកHan Zhengអនុប្រធានរដ្ឋចិនអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកនៃពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិចិនលើកទី២
2024-11-27 15:33:29cri
Share with:

      ថ្ងៃទី២៦ខែវិច្ឆិកា  លោកHan Zhengអនុប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិចិនលើកទី២នៅទីក្រុងប៉េកាំង។

      លោកHan Zhengបានថ្លែងថា   លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងថា ការគាំពារភាពធន់និងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលគឺជាការធានាដ៏សំខាន់នៃការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ ក្នុងរយៈពេលជាយូរកន្លងមក ប្រទេសចិនមិនត្រឹមតែជាអ្នកចូលរួមនិងជាអ្នកទទួលបានផលពីកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលប៉ុណ្ណោះទេ  ប៉ុន្តែក៏ជាអ្នកគាំពារនិងជាស្ថាបនិកដ៏មុតមាំផងដែរ ដែលបានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ ប្រទេសចិននឹងបន្តធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធឧស្សាហកម្មដើម្បីផ្តល់ការធានាដ៏ខ្លាំងក្លាដល់ការដំណើរការនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ប្រទេសចិនប្រកាន់ខ្ជាប់នូវការបើកចំហនិងកិច្ចសហប្រតិបត្តិការដើម្បីបំពេញបន្ថែមនូវថាមពលឥតឈប់ឈរទៅក្នុងការដំណើរការនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ប្រទេសចិនមានទីផ្សារដែលមានទ្រង់ទ្រាយធំ ដែលបានត្រួសត្រាយលំហយ៉ាងទូលំទូលាយសម្រាប់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ភាគីចិនរីករាយរួមជាមួយបណ្តាប្រទេសជំរុញការកសាងប្រព័ន្ធសេដ្ឋកិច្ចពិភពលោកបែបបើកចំហ និងគាំពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស