ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្លែងថា កិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងលីបង់និងអ៊ីស្រាអែលត្រូវបានអនុម័តហើយ
2024-11-27 10:48:48cri
Share with:

      នៅយប់ថ្ងៃទី២៦ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់  ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍ថា  គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបានអនុម័តហើយនូវកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាលីបង់។

      នៅពេលមុននេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានចុះផ្សាយថា  គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបានអនុម័តកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងលីបង់និងអ៊ីស្រាអែល ហើយកិច្ចព្រមព្រៀងនឹងចូលជាធរមានចាប់ពីថ្ងៃទី២៧ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ភ្លាមៗបន្ទាប់មក។ លោក Netanyahuនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្លែងសុន្ទរកថាតាមវីដេអូ។

     លោកNetanyahuបានថ្លែងថា អ៊ីស្រាអែល"នឹងអនុវត្តកិច្ចព្រមព្រៀងនេះ ហើយនិងឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការល្មើសកិច្ចព្រមព្រៀងណាមួយ"។ រយៈពេលនៃការឈប់បាញ់គ្នានឹងអាស្រ័យលើសភាពការណ៍ដែលកើតឡើងនៅប្រទេសលីបង់។

     លោកNetanyahuក៏បានថ្លែងផងដែរថា  ការដែលអ៊ីស្រាអែលទទួលយកកិច្ចព្រមព្រៀងឈប់បាញ់គ្នាគឺដោយសារការគិតពិចារណាលើបីចំណុច៖ទីមួយ ការឆ្លើយតបទៅនឹងការគំរាមកំហែងពីអ៊ីរ៉ង់  ទីពីរគឺឱ្យកងទ័ពបានសម្រាកនិងបំពេញបន្ថែមសព្វាវុធ ទីបី គឺកាត់ផ្តាច់ការទាក់ទងគ្នារវាងតំបន់ភាគខាងជើងនិងភាគខាងត្បូងរបស់សត្រូវ  ដើម្បីដាក់ក្រុមហាម៉ាសឱ្យនៅឯកោ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស