ថ្ងៃទី២៦ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសG៧បានបិទបញ្ចប់នៅប្រទេសអ៊ីតាលី។នៅថ្ងៃដដែល ប្រជាជនអ៊ីតាលីជាច្រើនបានជួបជុំគ្នានៅខាងក្រៅសាលប្រជុំ ដើម្បីប្រឆាំងតវ៉ាចំពោះឡូហ្ស៊ីសង្រ្គាមរបស់ ប្រទេសG៧និងទង្វើកាន់ជើងអ៊ីស្រាអែលក្នុងការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។
លោកAcerboលេខាធិការទូទាំងប្រទេសនៃគណបក្សស្តារកុម្មុយនីស្តនៃប្រទេសអ៊ីតាលីបានថ្លែងថា ប្រទេសG៧ជាអង្គការរបស់ប្រទេសលោកខាងលិចដែលបានធ្វើឱ្យចុះខ្សោយនូវភាពស្របច្បាប់របស់អង្គការសហប្រជាជាតិជាប់រហូតមក ឥឡូវនេះ យើងលើកការតវ៉ាជាពិសេស កិច្ចប្រជុំនៃប្រទេសG៧បានឱ្យអាមេរិកនិងប្រទេសដទៃទៀតមកជួបជុំគ្នា ឯប្រទេសទាំងនេះសុទ្ធតែគាំទ្រអ៊ីស្រាអែលនិងលោកណេតាន់យ៉ាហ៊ូ ប៉ុន្តែ ការប្រល័យពូជសាសន៍កំពុងកើតឡើងនៅតំបន់ហ្កាហ្សា៕