កាលពីថ្ងៃទី២៥ខែវិចិ្ឆកា លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយលោក Lee Hsien Loong ទីប្រឹក្សារដ្ឋសិង្ហបុរីនៅក្រុង Suzhou ព្រមទាំងអញ្ជើញចូលរួមសិក្ខាសាលាអំពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសួនឧស្សាហកម្មក្រុង Suzhou ចិន-សិង្ហបុរីផងដែរ ។
ថ្លែងក្នុងកិច្ចជំនួប លោក He Lifeng បានលើកឡើងថា ឆ្នាំ២០២៣ លោកប្រធានរដ្ឋចិន Xi Jinping និងលោកបានរួមគ្នាលើកកម្ពស់ទំនាក់ទំនងរវាងចិននិងសិង្ហបុរីទៅជាទំនាក់ទំនងភាពជាដៃគូចក្ខុវិស័យវែងឆ្ងាយដែលប្រកបដោយគុណភាពខ្ពស់ដោយគ្រប់ជ្រុងជ្រោយ ដែលបានដាក់ចេញផែនការគោលសម្រាប់អភិវឌ្ឍទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុងយុគសម័យថ្មី ។ ភាគីទាំងពីរគួរតែជុំវិញភាពជាដៃគូថ្មីនៃទំនាក់ទំនងរវាងចិននិងសិង្ហបុរី ក្តាប់ជាប់ឱកាសអភិវឌ្ឍន៍ថ្មី ប្រើប្រាស់យ៉ាងពេញលេញនូវវេទិកាសហប្រតិបត្តិការដូចជាសួនឧស្សាហកម្មក្រុង Suzhou ជាដើម ដើម្បីជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់និងរួមគ្នាអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ។
ជាការឆ្លើយតប លោក Lee Hsien Loong បានថ្លែងថា ក្រោមការណែនាំពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងសិង្ហបុរីនិងចិនមានភាពកាន់តែស៊ីជម្រៅ ហើយនិន្នាការអភិវឌ្ឍន៍ក៏ខ្លាំងក្លាដែរ ។ ភាគីសិង្ហបុរីរីករាយរួមជាមួយភាគីចិន ធ្វើឱ្យការប្រាស្រ័យទាក់ទងគ្រប់ជាន់ថ្នាក់មានភាពជិតស្និទ្ធ បង្កើនកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ជំរុញឱ្យគម្រោងសហប្រតិបត្តិការសំខាន់ៗទទួលបានការអភិវឌ្ឍថ្មី ដើម្បីពង្រឹងទំនាក់ទំនងរវាងសិង្ហបុរីនិងចិនថែមមួយកម្រិតទៀត ។
ថ្ងៃដដែល លោក He Lifeng និងលោក Lee Hsien Loong ក៏បានអញ្ជើញចូលរួមសិក្ខាសាលាអំពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសួនឧស្សាហកម្មក្រុង Suzhou ចិន-សិង្ហបុរី ៕