ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Hongzhong ជួបសន្ទនាជាមួយតំណាងភាគីបរទេសដែលអញ្ជើញចូលរួម"កិច្ចសន្ទនារវាងបក្សកុម្មុយនីស្តចិននិងគណបក្សនយោបាយនៃប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតឆ្នាំ ២០២៤ "
2024-11-26 15:35:18cri
Share with:

    នៅថ្ងៃទី ២៥ ខែវិច្ឆិកា លោក Li Hongzhong សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបសន្ទនាជាមួយតំណាងភាគីបរទេសដែលអញ្ជើញចូលរួម"កិច្ចសន្ទនារវាងបក្សកុម្មុយនីស្តចិននិងគណបក្សនយោបាយនៃប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតឆ្នាំ ២០២៤ "នៅទីក្រុងប៉េកាំង ។

    លោក Li Hongzhong បានលើកឡើងថា ប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតគឺជាមិត្តល្អនិងជាដៃគូដ៏ល្អរបស់ប្រទេសចិន ។ ភាគីទាំងពីរគួរអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់លោកប្រធានរដ្ឋចិន Xi Jinping និងមេដឹកនាំនៃបណ្តាប្រទេសអឺរ៉ុបកណ្តាលនិងខាងកើត ត្រួសត្រាយកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីជំរុញទំនាក់ទំនងរវាងចិននិងប្រទេសអឺរ៉ុបកណ្តាលនិងខាងកើតឱ្យឡើងដល់កម្រិតថ្មីថែមទៀត ។

    តំណាងភាគីបរទេសបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់ប្រជាជនចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិនដោយបានថ្លែងថា រីករាយបង្កើនការផ្លាស់ប្តូរនិងកិច្ចសន្ទនានិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសចិនដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស