បំបែកភាពផ្តាច់មុខខាងបច្ចេកវិទ្យារបស់បរទេស នាវាដឹកជញ្ជូនLNGខ្នាតធំស៊េរីថ្មីគ្រឿងដំបូងរបស់ប្រទេសចិនប្រគល់ជូនអតិថិជនជាផ្លូវការ
2024-11-26 14:59:58cri
Share with:
ថ្ងៃទី២៥ខែវិច្ឆិកា នាវាដឹកជញ្ជូនLNGខ្នាតធំស៊េរីថ្មីគ្រឿងដំបូងដែលផលិតដោយប្រទេសចិនបានប្រគល់ជូនអតិថិជនបរទេសនៅទីក្រុងសៀងហៃដែលជាការបំពេញចន្លោះខ្វះខាតក្នុងវិស័យផលិតនាវាប្រភេទនេះរបស់ប្រទេសចិន។
នាវាដឹកជញ្ជូនLNGខ្នាតធំស៊េរីថ្មីមួយគ្រឿងនេះ គឺរចនានិងផលិតដោយក្រុមហ៊ុនផលិតនាវាជាំងណានប្រទេសចិន ដែលមានលក្ខណៈពិសេសដូចជាមានសុវត្ថិភាពខ្ពស់ សន្សំសំចៃថាមពលនិងការការពារបរិស្ថានជាដើម ហើយបានឈានដល់កម្រិតជឿនលឿនលំដាប់អន្តរជាតិ។
តាមការលើកឡើងឱ្យដឹងថា ការប្រគល់ឱ្យអតិថិជនលើកនេះ បានលើកកម្ពស់ឋានៈទីផ្សារនៃឧស្សាហកម្មនាវារបស់ប្រទេសចិនដែលមានបច្ចេកវិទ្យាខ្ពស់និងមានតម្លៃបន្ថែមខ្ពស់៕