ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារជាមួយលោក Xavier Bettel ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលុចសំបួ
2024-11-26 14:39:28cri
Share with:

កាលពីថ្ងៃទី២៥ខែវិចិ្ឆកា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Xavier Bettel ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលុចសំបួនៅក្រុងប៉េកាំង ។

លោក Wang Yi បានថ្លែងថា ក្នុងស្ថានការណ៍អន្តរជាតិបច្ចុប្បន្ន រឿងរ៉ាវអំពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងចិននិងលុចសំបួបានបង្ហាញយ៉ាងពេញលេញថា ការធ្វើកិច្ចសន្ទនាគ្នាតែមិនមែនបដិបក្ខគ្នា បើកទូលាយតែមិនបិទទ្វារ តភ្ជាប់គ្នាតែមិន ផ្តាច់ទំនាក់ទំនងទើបជាវិធីដ៏ត្រឹមត្រូវ ដែលមានអំណោយផលដល់ការជំរុញការអភិវឌ្ឍរួមនិងឆ្លើយតបនឹងបញ្ហាប្រឈមសកលដោយមានប្រសិទ្ធភាព ។ ឆ្នាំក្រោយជាខួបទី៥០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងលុចសំបួ ។ ចិននិងអឺរ៉ុបជាដៃគូតែមិនមែនជាគូបដិបក្ខទេ ភាគីចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយភាគីលុចសំបួ ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងអឺរ៉ុបបន្តអភិវឌ្ឍយ៉ាងល្អប្រសើរ ។

ជាការឆ្លើយតប លោក Xavier Bettel បានថ្លែងថា ភាគីលុចសំបួប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយចិនតែមួយ រំពឹងថា អាចធ្វើកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយភាគីចិន ហើយរីករាយធ្វើជាទ្វារសម្រាប់ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការរវាងអឺរ៉ុបនិងចិន ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស