ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីការលើកឡើងរបស់ភាគីអាមេរិកពាក់ព័ន្ធនឹងបញ្ហាប្រយុទ្ធប្រឆាំងគ្រឿងញៀន
2024-11-26 22:06:45cri
Share with:

ថ្ងៃទី ២៦ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីការលើកឡើងរបស់ភាគីអាមេរិកពាក់ព័ន្ធនឹងបញ្ហាប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

មានអ្នកសារព័ត៌មានសួរថា៖ លោក ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា អាមេរិកបានធ្វើកិច្ចចរចាជាមួយចិនអំពីបញ្ហាគ្រឿងញៀនដូចជាថ្នាំញៀនហ្វេនតានីលជាដើម ប៉ុន្តែមិនបានទទួលការវិវឌ្ឍរីកចម្រើនអី្វទាល់តែសោះ ។ ដោយមកពីគ្រឿងញៀនជាច្រើនបានហូរចូលអាមេរិក បានជាអាមេរិកនឹងដំឡើងពន្ធគយ១០ភាគរយទៅលើផលិតផលទាំងអស់ដែលនាំចូលពីប្រទេសចិន ។ តើប្រទេសចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ ?

អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានលើកឡើងថា ប្រទេសចិនជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀនតឹងរ៉ឹងបំផុត និងអនុវត្តយ៉ាងមុតមាំបំផុតនៅលើពិភពលោក ។ ថ្នាំញៀនហ្វេនតានីលជាបញ្ហារបស់អាមេរិក ។ ប្រទេសចិនបានផ្តល់ការគាំទ្រដល់អាមេរិក ដើម្បីឆ្លើយតបនឹងបញ្ហាថ្នាំញៀនហ្វេនតានីលតាមស្មារតីមនុស្សធម៌ ។ កាលពីឆ្នាំ២០១៩ ប្រទេសចិនក៏បានប្រកាសពីការគ្រប់គ្រងនិងហាមឃាត់ទាំងស្រុងចំពោះប្រភេទថ្នាំញៀនហ្វេនតានីល គឺជាប្រទេសដំបូងគេបង្អស់ដែលគ្រប់គ្រងនិងហាមឃាត់ទាំងស្រុងចំពោះប្រភេទថ្នាំញៀនហ្វេនតានីលនៅលើពិភពលោកទាំងមូល ។

អ្នកនាំពាក្យរូបនេះបានថ្លែងបន្តថា ប្រទេសចិនរីករាយបន្តធ្វើកិច្ចសហប្រតិបតិ្តការខាងការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយអាមេរិក  ដោយឈរលើមូលដ្ឋានសមភាពនិងផ្តល់ផលប្រយោជន៏ដល់គ្នាទៅវិញទៅមកនិងគោរពគ្នាទៅវិញទៅមក អាមេរិកគួរថែរក្សានិងឱ្យតម្លៃចំពោះបំណងល្អរបស់ភាគីចិន ដើម្បីគាំពារសភាពការណ៍ដ៏ល្អប្រសើរនៃកិច្ចសហប្រតិបតិ្តការខាងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងចិននិងអាមេរិកដែលទទួលបានដោយមិនងាយ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស