ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Ding Xuexiang ជួបពិភាក្សាការងារជាមួយលោក Xavier Bettel ឧបនាយករដ្ឋមន្ត្រីលុចសំបួ
2024-11-26 15:33:52cri
Share with:

   នៅថ្ងៃទី ២៥ ខែវិច្ឆិកា លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក Xavier Bettel ឧបនាយករដ្ឋមន្ត្រីលុចសំបួនៅទីក្រុងប៉េកាំង ។

    ថ្លែងក្នុងកិច្ចជំនួប លោក Ding Xuexiang បានលើកឡើងថា ប្រទេសចិននិងលុចសំបួបានបង្កើតជាគំរូនៃការរួមរស់នៅដោយសុខដុមរមនានិងធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះរវាងប្រទេសធំនិងតូច ។ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់លោកប្រធានរដ្ឋចិន Xi Jinping និងថ្នាក់ដឹកនាំប្រទេសលុចសំបួ ទំនាក់ទំនងរវាងភាគីទាំងពីរបានរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ។ ប្រទេសចិនរីករាយបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសលុចសំបួក្នុងវិស័យដូចជា ខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្ម ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងការធ្វើបរិវត្តកម្មបៃតងនិងរួមគ្នាប្រឆាំងនឹងគាំពារនិយមដើម្បីជំរុញឱ្យប្រទេសចិននិងលុចសំបួ ចិននិងអឺរ៉ុបសម្រេចបាននូវការអភិវឌ្ឍរួម ។

    ជាការឆ្លើយតប លោក Xavier Bettel បានថ្លែងថា ភាគីលុចសំបួបានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការត្រួសត្រាយជាបន្តបន្ទាប់នូវនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាហិរញ្ញវត្ថុ ឡូជីស្ទិកនិងថាមពលថ្មីជាដើមហើយរីករាយដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអឺរ៉ុបនិងចិន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស