អភិបាលខេត្តសមុទ្រក្រហមរបស់អេហ្ស៊ីប៖ បច្ចុប្បន្ន នៅមានមនុស្ស១៦នាក់ទៀតកំពុងបាត់ខ្លួនក្នុងហេតុការណ៍លិចនាវា
2024-11-26 14:55:38cri
Share with:
នៅវេលាម៉ោង៧យប់ថ្ងៃទី២៥ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ លោកAmr Hanafiអភិបាលខេត្តសមុទ្រក្រហមរបស់ប្រទេសអេហ្ស៊ីបបានថ្លែងថា បច្ចុប្បន្ន នៅមានមនុស្ស១៦នាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍លិចនាវាដែលកើតឡើងនៅជិតកំពង់ផែMarsa Alamនៅព្រឹកថ្ងៃដដែល។
ក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយនៅយប់ថ្ងៃដដែល ភាគីអេហ្ស៊ីបបានឱ្យដឹងថា នៅពេលកើតហេតុ នៅលើកនាវាមានមនុស្សសរុបចំនួន៤៤នាក់ ក្នុងនោះ មាន១៣នាក់ជាពលរដ្ឋអេហ្ស៊ីបនិង៣១នាក់ជាជនបរទេស៕