ពេលកន្លងទៅថ្មីៗនេះ សៀវភៅ«សម្រង់បទអត្ថាធិប្បាយរបស់លោក Xi Jinping ស្តីពីការធ្វើទំនើបកម្មតាមបែបផែនចិន»ដែលបកប្រែជាភាសាអារ៉ាប់ដោយបណ្ឌិត្យសភាស្រាវជ្រាវប្រវតិ្តសាស្ត្រនិងឯកសារបក្សនៃមជ្ឈិមបក្សកុម្មុយនីស្តចិន បានបោះពុម្ពផ្សាយដោយទីភ្នាក់ងារបោះពុម្ពផ្សាយស្តីពីការចងក្រង និងបកប្រែនៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងចាយចែកទាំងក្នុងនិងក្រៅប្រទេស។
សៀវភៅនេះមានសារសំខាន់ចំពោះអ្នកអានបរទេសក្នុងការយល់ដឹងយ៉ាងស៊ីជម្រៅនូវប្រព័ន្ធទ្រឹស្តីនិងតម្រូវការក្នុងការអនុវត្តជាក់ស្តែងនៃការធ្វើទំនើបកម្មតាមបែបផែនចិន ស្វែងយល់យ៉ាងស៊ីជម្រៅថា បក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនដើរតាមផ្លូវថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិន បង្កើតជាទម្រង់ថ្មីនៃអរិយធម៌មនុស្សជាតិរបស់ចិន ក៏ដូចជាបានគ្រោងផែនការថ្មីនៃការធ្វើទំនើបភាវូបនីយកម្ម បង្កើនការយល់ដឹងរួមរបស់សហគមន៍អន្តរជាតិស្តីពីការពួតដៃគ្នាដើរតាមផ្លូវនៃការធ្វើទំនើបកម្មតាមបែបផែនចិន ដើម្បីសម្រេចបាននូវការធ្វើទំនើបកម្មសកលដែលប្រកបដោយសន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងវិបុលភាពរួម៕