ព្រឹកថ្ងៃទី២៥ខែវិចិ្ឆកា រដ្ឋបាលជាតិព្រៃឈើនិងវាលស្មៅចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទបង្ហាញអំពីសភាពការណ៍ដូចជាការបង្ការនិងគ្រប់គ្រងរហោឋានកម្មនិងការវិវឌ្ឍនៃការជម្នះឧបសគ្គក្នុងការអភិរក្សព្រៃឈើនៅតំបន់ភាគខាងជើងរបស់ចិន ។
ប្រទេសចិនជាប្រទេសមួយដែលមានបញ្ហារហោឋានកម្មច្រើនជាងគេបំផុតលើពិភពលោក ។ ឆ្លងកាត់រយៈពេលជាង៤០ឆ្នាំ ជាពិសេសគឺការងារបង្ការនិងគ្រប់គ្រងរហោឋានកម្មចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក បច្ចុប្បន្ននេះ ដីរហោឋានកម្មដែលអាចគ្រប់គ្រងបានចំនួន៥៣ភាគរយទទួលបានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ទំហំដីរហោឋានកម្មបានកាត់បន្ថយចំនួន៤លាន៣សែន៣ម៉ឺនហិកតា ដែលលេចចេញនិន្នាការល្អប្រសើរដែល “មានភាពល្អប្រសើរជាទូទៅនិងពន្លឿនការកែលម្អ” និងសម្រេចបាននូវ “កំណើនសូន្យ”នៃឱនភាពដី និង “ការធ្លាក់ចុះចំនួនពីរ”ខាងដីរហោឋានកម្មនិងឱនភាពដីដែលបាននាំមុខគេលើទូទាំងពិភពលោក ដោយបានរកឃើញវិធីសាស្ត្របង្ការនិងគ្រប់គ្រងរហោឋានកម្មប្រកបដោយលក្ខណៈពិសេសចិនដោយជោគជ័យនិងក្លាយជាប្រទេសដែលរួមចំណែកធំបំផុតខាងការបន្ថែមភាពបៃតងនិងជាគំរូអន្តរជាតិខាងការបង្ការនិងគ្រប់គ្រងរហោឋានកម្មនៅលើទូទាំងពិភពលោក ៕