មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងស៊ើបអង្កេតសង្គមនិងកាសែត Mainichi Shimbun របស់ជប៉ុនបានធ្វើការស្ទង់មតិតាមទូរស័ព្ទអំពីអត្រាគាំទ្ររបស់គណៈរដ្ឋមន្ត្រីជប៉ុនក្នុងក្របខ័ណ្ឌទូទាំងប្រទេសជប៉ុនពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ខែវិចិ្ឆកា ។ តាមលទ្ធផលបង្ហាញឱ្យដឹងថា អត្រាគាំទ្ររបស់គណៈរដ្ឋមន្ត្រីលោក Ishiba Shigeru គឺមានចំនួនត្រឹមតែ៣១ភាគរយ ដែលបានធ្លាក់ចុះ១៥ភាគរយបើប្រៀបធៀបនឹងការស្ទង់មតិលើកមុនដែលធ្វើឡើងកាលពីថ្ងៃទី៣ខែតុលាកន្លងទៅនេះ អត្រាមិនគ្រាំទ្រត្រូវជា៥០ភាគរយ ដែលកើនឡើង១៣ភាគរយបើប្រៀបធៀបនឹងការស្ទង់មតិលើកមុន ។
ក្នុងមជ្ឈដ្ឋាននយោបាយជប៉ុន បើសិនជាអត្រាគាំទ្ររបស់គណៈរដ្ឋមន្ត្រីទាបជាង៣០ភាគរយនឹងត្រូវគេសន្មតថា ជិតដល់ “បន្ទាត់គ្រោះថ្នាក់” ប្រសិនបើធ្លាក់ចុះតិចជាង២០ភាគរយ ក៏ត្រូវគេយល់ឃើញថា បានស្ថិតក្រោម “បន្ទាត់ដែលត្រូវចុះពីមុខតំណែង”ហើយ ៕