នៅថ្ងៃទី ២៤ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Najib Mikati នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចាំផ្ទះលីបង់និងលោក Nabih Berri ប្រធានរដ្ឋសភាលីបង់បានជួបពិភាក្សាជាមួយលោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងសន្តិសុខនៃសហភាពអឺរ៉ុបនៅទីក្រុងបេរូត រដ្ឋធានីនៃប្រទេសលីបង់ ។
ថ្លែងក្នុងកិច្ចជំនួប លោក Josep Borrell បានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាឈប់បាញ់គ្នាភ្លាម ហើយអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវសេចក្តីសម្រេចចិត្តលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ។ លោក Nabih Berri បានថ្លែងថា ប្រទេសលីបង់រំពឹងទុកថា អឺរ៉ុបនឹងផ្តល់ជំនួយដល់ប្រទេសលីបង់ក្នុងវិស័យនយោបាយនិងសេដ្ឋកិច្ច ៕