ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកDavid Gossetអ្នកផ្តួចផ្តើមឱ្យមានគំនិតផ្តួចផ្តើមសកលចិន អឺរ៉ុបនិងអាមេរិក៖ បំពេញគម្លាតផ្នែកឌីជីថលដើម្បីធ្វើឱ្យបណ្តាញអ៊ីនធឺណែតផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូប
2024-11-25 15:00:44cri
Share with:

     ថ្ងៃទី២១ខែវិច្ឆិកា ក្នុងវេទិកាផ្លាស់ប្តូរនិងរៀនសូត្រពីវប្បធម៌អ៊ីនធឺណែតទៅវិញទៅមកនៃកិច្ចប្រជុំកំពូលWuzhenនៃសន្និបាទបណ្តាញអ៊ីនធឺណែតពិភពលោកឆ្នាំ២០២៤ដែលបានបើកធ្វើនៅឃុំWuzhenខេត្តZhejiangប្រទេសចិន   លោកDavid Gossetស្ថាបនិកនៃវេទិកាចិន-អឺរ៉ុបនិងជាអ្នកផ្តួចផ្តើមឱ្យមានគំនិតផ្តួចផ្តើមសកលចិន អឺរ៉ុបនិងអាមេរិកបានវាយតម្លៃកម្រិតខ្ពស់ចំពោះតួនាទីវិជ្ជមាននៃបណ្តាញអ៊ីនធឺណិតក្នុងដំណើរសាកលភាវូបនីយកម្មនិងកិច្ចសន្ទនាអរិយធម៌ ហើយបានអំពាវនាវឱ្យមានការឆ្លើយតបកាន់តែប្រសើរឡើងចំពោះបញ្ហាប្រឈមនិងហានិភ័យដូចជាការបែកខ្ញែកខាងអ៊ីនធឺណិតជាដើម  ដើម្បីធ្វើឱ្យបណ្តាញអ៊ីនធឺណិតអាចផ្តល់ផលប្រយោជន៍ពិតប្រាកដដល់មនុស្សគ្រប់រូប។

      លោកDavid Gossetបានថ្លែងថា  ការអភិវឌ្ឍនៃបណ្តាញអ៊ីនធឺណែតបានជំរុញលំហូរឆ្លងដែននៃព័ត៌មាន គំនិតនិងឱកាសដែលបាននាំមកនូវឱកាសដែលមិនធ្លាប់មានពីមុនមកដល់អ្នកផងទាំងពួងដែលនៅគ្រប់ទីតំបន់លើពិភពលោក  ជាពិសេសក្នុងវិស័យអប់រំនិងការច្នៃប្រឌិតខាងសិល្បៈ   បណ្តាញអ៊ីនធឺណែតនិងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនបានជំរុញផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវចំណេះដឹង  ដែលបានជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្តូររវាងវប្បធម៌និងវប្បធម៌  ក៏ដូចជាធ្វើឱ្យការចាប់អារម្មណ៍រួមរបស់មនុស្សជាតិមានភាពសម្បូរណ៍បែប។

      លោកDavid Gossetបានលើកឡើងជាពិសេសថា  យក"គំនិតផ្តួចផ្តើមសកលចិន អឺរ៉ុបនិងអាមេរិក"ដែលលោកបានផ្តួចផ្តើមឡើងជាឧទាហរណ៍  វេទិកាផ្លាស់ប្តូររវាងវប្បធម៌និងវប្បធម៌បែបនេះ បានប្រើប្រាស់បច្ចេកវិទ្យាទំនើប  ដើម្បីបង្កើតជាស្ពានផ្លាស់ប្តូរគំនិតនិងជំរុញការយល់ដឹងសម្រាប់មនុស្សដែលមានអរិយធម៌ខុសៗគ្នា៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស