អ្នកសារព័ត៌មានបានដំណឹងពីសន្និបាទឧស្សាហកម្មព្រៃឈើពិភពលោកឆ្នាំ២០២៤ដែលបានបើកធ្វើនៅទីក្រុងណាននីងខេត្តក្វាងស៊ីឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២៣ អត្រាគ្របដណ្តប់ព្រៃឈើនៃប្រទេសចិនមានចំនួនលើសពី២៥ភាគរយ បរិមាណស្តុកព្រៃឈើមានចំនួនលើសពី២០ប៊ីលានម៉ែត្រគូប បរិមាណលិចកាបូនប្រចាំឆ្នាំបានកើនឡើងដល់១.២ប៊ីលានតោន ទំហំព្រៃឈើសិប្បនិម្មិតស្ថិតនៅលំដាប់ទីមួយលើពិភពលោកហើយបានក្លាយជាប្រទេសដែលកំណើនបៃតងច្រើនបំផុតលើពិភពលោក។ តម្លៃផលិតផលសរុបនៃឧស្សាហកម្មព្រៃឈើរបស់ប្រទេសចិនមានចំនួនលើសពី៩ទ្រីលានយាន់ប្រាក់ចិន ដោយបានបង្កើតឧស្សាហកម្មជាសសរស្តម្ភចំនួន៤ដែលមានតម្លៃផលិតផលប្រចាំឆ្នាំលើសពីមួយទ្រីលានយាន់ប្រាក់ចិន ដូចជាការកែច្នៃឈើនិងឫស្សី អាហារបានពីព្រៃឈើ អនុផលព្រៃឈើនិងអេកូទេសចរណ៍ជាដើម ហើយបានក្លាយជាប្រទេសធំបំផុតផ្នែកពាណិជ្ជកម្ម ផលិតកម្មនិងការប្រើប្រាស់ផលិតផលព្រៃឈើសំខាន់លើពិពភលោក៕