កិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំ APEC លើកទី ៣១ បានបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះនៅទីក្រុងលីម៉ា រដ្ឋធានីប្រទេសប៉េរូ ។ លោក Chib Jitniyom អនុប្រធានគណៈកម្មការកិច្ចការទូតនៃសភាជាន់ខ្ពស់ថៃបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ពិសេសជាមួយប្រព័ន្ធសារព័ត៌មាននាពេលថ្មីៗនេះថា "ក្នុងនាមជាក្បាលម៉ាស៊ីនសម្រាប់ជំរុញកំណើននៃពិភពលោកទាំងមូល តំបន់អាស៊ី-ប៉ាស៊ីហ្វិកបាននិងកំពុងរ៉ាប់រងទំនួលខុសត្រូវនៃយុគសម័យកាន់តែច្រើន អង្គការ APEC គួរបន្តធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍រួមវាសនារបស់អាស៊ី-ប៉ាស៊ីហ្វិកដែលប្រកបដោយភាពបើកទូលាយ ភាពរស់រវើក ភាពធន់និងសន្តិភាព ក៏ដូចជារួមចំណែកជាកម្លាំងសម្រាប់គាំពារសន្តិភាពនិងការអភិវឌ្ឍពិភពលោកតាមរយៈស្ថិរភាពនិងវិបុលភាពនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
លោក Chib Jitniyom បានលើកឡើងទៀតថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អង្គភាពសេដ្ឋកិច្ចចំនួន ១៣ នៃអង្គការ APEC ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ការអភិវឌ្ឍរបស់ប្រទេសចិនបានបង្កើតឱកាសសម្រាប់ពិភពលោក ។ តួនាទីយ៉ាងសកម្មរបស់ចិនក្នុងកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក គឺ មានអំណោយផលដល់ការជំរុញការអភិវឌ្ឍនិងវិបុលភាពប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ ប្រទេសថៃរំពឹងថា នឹងរៀនសូត្រពីបទពិសោធខាងការអភិវឌ្ឍរបស់ប្រទេសចិន បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺក្នុងវិស័យដូចជាបច្ចេកវិទ្យាឌីជីថល ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ថាមពលស្អាតនិងការតភ្ជាប់គ្នាជាដើម ៕