ដើម្បីអាចរៀនសូត្រឱ្យបានគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវពីបទអត្ថាធិប្បាយសំខាន់របស់លោក Xi Jinping ស្តីពីការគ្រប់គ្រងកងទ័ពតាមផ្លូវច្បាប់ និងជំរុញការអនុវត្តយ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រគ្រប់គ្រងកងទ័ពតាមផ្លូវច្បាប់ ដោយមានការអនុញ្ញាតពីគណៈកម្មាធិការយោធាមជ្ឈិមចិន សៀវភៅ «សម្រង់បទអត្ថាធិប្បាយសំខាន់របស់លោក Xi Jinping ស្តីពីការគ្រប់គ្រងកងទ័ពតាមផ្លូវច្បាប់ »ដែលរៀបរៀងចងក្រងនិងបោះពុម្ពផ្សាយដោយគណៈកម្មាការនយោបាយនិងច្បាប់របស់គណៈកម្មាធិការយោធាមជ្ឈិមចិន ត្រូវបានបោះពុម្ពផ្សាយនិងចែកចាយឱ្យកងទ័ពទាំងអស់នាពេលថ្មីៗកន្លងទៅនេះ ។
ប៉ុន្មានថ្ងៃកន្លងទៅនេះ គណៈកម្មាធិការយោធាមជ្ឈិមចិនបានចេញផ្សាយលិខិតជូនដំណឹងស្តីពីការចាត់ចែងឱ្យរៀនសូត្រនិងការប្រើប្រាស់សៀវភៅ «សម្រង់បទអត្ថាធិប្បាយសំខាន់»នេះ ហើយទាមទារឱ្យកងទ័ពគ្រប់ជាន់ថ្នាក់ផ្សព្វផ្សាយឥរិយាបថរៀនសូត្រដ៏ល្អប្រសើរពោលគឺរៀនសូត្រពីទ្រឹស្តីផងនិងធ្វើការអនុវត្តជាក់ស្តែងផង ក្នុងន័យពន្លឿនការបង្កើតប្រព័ន្ធនីតិរដ្ឋផ្នែកយោធាដែលប្រកបដោយលក្ខណៈពិសេសរបស់ចិន លើកកម្ពស់កម្រិតនីតិរដ្ឋក្នុងវិស័យការការពារជាតិនិងកិច្ចកសាងកងទ័ព ដើម្បីផ្តល់ការធានាយ៉ាងរឹងមាំដល់បុព្វហេតុកសាងកងទ័ពដ៏ខ្លាំងក្លា ៕