ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនថ្លែងអំពីការដែលលោក Xi Jinping ប្រធានរដ្ឋចិនចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការលើកទី ៣១ នៃ APEC កិច្ចប្រជុំកំពូល G20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉េរូ និងប្រេស៊ីល
2024-11-24 11:10:37cri
Share with:


 

តាមដំណឹងនៃគេហទំព័ររបស់ក្រសួងការបរទេសចិនឱ្យដឹងថា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីការដែលលោក Xi Jinping ប្រធានរដ្ឋចិនចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការលើកទី ៣១ នៃ APEC  កិច្ចប្រជុំកំពូល G20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉េរូ និងប្រេស៊ីល។

លោក Wang Yi បានថ្លែងថា ដំណើរទស្សនកិច្ចលើកនេះគឺជាដំណើរមិត្តភាពដែលឆ្លងកាត់ភ្នំនិងសមុទ្រ ជាដំណើរសាមគ្គីភាពដើម្បីរួមគ្នាជំរុញការអភិវឌ្ឍ និងជាដំណើរសហប្រតិបត្តិការដើម្បីពង្រីកទំនាក់ទំនងភាពជាដៃគូដែរ។ ក្នុងដំណើរទស្សនកិច្ចរយៈពេល ១១ ថ្ងៃ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមយ៉ាងមមាញឹកនូវសកម្មភាពទ្វេភាគីនិងពហុភាគីជិត ៤០ លើក និងឈានដល់ឯកសារ សហប្រតិបត្តិការចំនួនជាង ៦០  លោកមិនគ្រាន់តែធ្វើការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងទៀតផង ពោលគឺបានជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសធំៗប្រកបដោយភាពរឹងមាំនិងស្ថិរភាព និងបានដឹកនាំលោកខាងត្បូងឱ្យរួមសាមគ្គីគ្នាដើម្បីអភិវឌ្ឍខ្លួនឯង  ។

ទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក Xi Jinping លើកនេះ មានដូចជា

១. ដឹកនាំឱ្យកិច្ចសហប្រតិបត្តិការបើកចំហនៃអាស៊ី-ប៉ាស៊ីហ្វិកចាប់ដំណើរការថ្មី

២. ជំរុញឱ្យផ្តោតលើកំណែទម្រង់អភិបាលកិច្ចសកលម្តងទៀត

៣. បង្កើតគំរូថ្មីនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ

៤. ចារទំព័រថ្មីនៃការកសាងសហគមន៍រួមវាសនារវាងចិននិងប្រេស៊ីល

៥. ត្រួសត្រាយស្ថានការណ៍ថ្មីនៃទំនាក់ទំនងភាពជាដៃគូសកល

៦.បញ្ចេញសំឡេងខ្លាំងអំពីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសចិន

 

 



អ្នកបកប្រែ:马小青
ប្លុកពិសេស