កូរ៉េខាងជើងព្រមានសហរដ្ឋអាមេរិក និងប្រទេសឈរនៅខាងភាគីអាមេរិក ឱ្យបញ្ឈប់ការបង្កហេតុ និងសកម្មភាពអរិភាព
2024-11-23 13:29:26cri
Share with:
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ក្រសួងការពារជាតិកូរ៉េខាងជើងបានព្រមានសហរដ្ឋអាមេរិក និងប្រទេសឈរនៅខាងភាគីអាមេរិកឱ្យបញ្ឈប់ភ្លាមៗនូវការបង្កហេតុ និងសកម្មភាពអរិភាពដែលបណ្តាលឱ្យមានអស្ថិរភាពបន្ថែមទៀត ដែលមានលទ្ធភាពជំរុញឱ្យស្ថានការណ៍បដិបក្ខនឹងគ្នាខាងយោធានៅលើឧបទ្វីបកូរ៉េនិងតំបន់ជុំវិញ ឱ្យទៅជាការប៉ះទង្គិចជាក់ស្តែងដោយប្រដាប់អាវុធ ព្រមនិងបញ្ជាក់ថា នឹងធ្វើឱ្យកងទ័ពកូរ៉េខាងជើងឈានចូលដល់ស្ថានភាពត្រៀមការប្រយុទ្ធ ៕