កាលពីថ្ងៃទី ២០ ខែវិច្ឆិកា នៅក្នុងសិក្ខាសាលាអន្តរជាតិស្តីពី "ទស្សនៈអំពីសិទ្ធិមនុស្សដែលចារក្នុងសៀវភៅបុរាណចិន" ដែលបើកធ្វើនៅសាលា Yuelu នៃសាកលវិទ្យាល័យ Hunan ការអភិវឌ្ឍនៃបុព្វហេតុសិទ្ធិមនុស្សរបស់ប្រទេសចិនដែលមានមូលដ្ឋានគ្រឹះយ៉ាងជ្រាលជ្រៅក្នុងប្រវត្តិសាស្ត្រចិនទទួលបានការកោតសរសើរពីអ្នកជំនាញមកពីប្រទេសជាច្រើន ។
អង្គសិក្ខាសាលាបានសម្គាល់ឃើញជាទូទៅថា អរិយធម៌ទីទៃគ្នា ក្នុងនោះបូករួមទាំងអរិយធម៌ចិនផង បានរួមគ្នាបង្កើតទម្រង់អរិយធម៌ផ្នែកសិទ្ធិមនុស្សដ៏សម្បូរបែប ។ ការស្វែងរកពីប្រភពដើម និងការអភិវឌ្ឍនៃទស្សនៈអំពីសិទ្ធិមនុស្សដែលមានចារក្នុងសៀវភៅបុរាណចិនមិនត្រឹមតែជួយដល់យើងឱ្យឈ្វេងយល់កាន់តែច្បាស់ និងបន្តវេនឱ្យបានល្អនូវវប្បធម៌ចិនប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ជាបទពិសោធដ៏មានប្រយោជន៍សម្រាប់បុព្វហេតុសិទ្ធិមនុស្សនៃពិភពលោកបច្ចុប្បន្នទៀតផង ដើម្បីជំរុញឱ្យបុព្វហេតុសិទ្ធិមនុស្សទទួលបានការអភិវឌ្ឍបន្ថែមទៀតដោយប្រកាន់ខ្ជាប់នូវអាកប្បកិរិយាប្រកបដោយភាពបើកចំហ និងបរិយាបន្ន។
គួររំលឹកថា អ្នកជំនាញនិងបញ្ញវន្តចំនួនជាង ២០០រូបមកពីប្រទេសចិន សហរដ្ឋអាមេរិក កាណាដា អ៊ីតាលី ប៉ាគីស្ថាន ជប៉ុន និងប្រទេសផ្សេងទៀត ព្រមទាំងតំណាងមកពីអង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិផ្សេងទៀត និងតំណាងមកពីស្ថាប័នមានសមត្ថកិច្ច និងអង្គការសង្គមនានានៃប្រទេសចិនបានអញ្ជើញចូលរួមការប្រជុំ៕