ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា គិតរហូតមកទល់បច្ចុប្បន្ននេះ ប្រទេសចិនបានចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមក ចំពោះប្រភេទលិខិតឆ្លងដែនខុសៗគ្នា ជាមួយនឹងប្រទេស និងតំបន់ចំនួន ១៥៧
2024-11-22 17:33:54cri
Share with:

ថ្ងៃទី ២២ ខែវិច្ឆិកា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទ សារព័ត៌មានស្តីពីគោលនយោបាយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន លោក Tong Xuejun អ្នកទទួលខុសត្រូវនៃអគ្គនាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសចិនបានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងបានព្រមព្រៀងគ្នាជាមួយប្រទេសចំនួន ៦  រួមមានសិង្ហបុរី ថៃ កាហ្សាក់ស្ថាន អង់ទីហ្កា និងបាប៊ូដា ហ្ស៊កហ្ស៊ី និងកោះសូឡូម៉ុន ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមក ហើយបច្ចុប្បន្នបានសម្រេចការលើកលែងទិដ្ឋាការទាំងស្រុងជាមួយប្រទេសចំនួន២៥។ក្រៅពីនេះ យើងក៏បានអនុវត្តតាមវិធីសាស្ត្ររបស់ប្រទេសមួយចំនួន ដោយអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការដោយឯកតោភាគីចំពោះប្រទេសចំនួន ២៩ រួមមានប្រទេសបារាំង និងអាល្លឺម៉ង់ជាដើម ។ គិតរហូតមកទល់ពេលនេះ ប្រទេសចិនបានចុះកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមក ប្រភេទលិខិតឆ្លងដែនខុសៗគ្នាជាមួយប្រទេស និងតំបន់ចំនួន ១៥៧។ លើសពីនេះទៀត ជនបរទេសក៏អាចទាញយកអត្ថប្រយោជន៍គោលនយោបាយឆ្លងកាត់ប្រទេសដោយមិនបាច់ធ្វើទិដ្ឋាការ ការជិះកបាល់កម្សាន្តចូលចតនៅប្រទេសចិនដោយមិនបាច់ធ្វើទិដ្ឋាការ និងគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់តំបន់ពិសេសដូចជាកោះហៃណានជាដើម ដើម្បីធ្វើដំណើរ ឬធ្វើសកម្មភាពអាជីវកម្មរយៈពេលខ្លីនៅក្នុងប្រទេសចិនផងដែរ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស