ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនពង្រីកក្របខ័ណ្ឌនៃការលើកលែងទិដ្ឋាការ
2024-11-22 17:37:04cri
Share with:

 លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី២២ខែវិច្ឆិកា។

 លោក Lin Jian បានថ្លែងថា ដើម្បីសម្រួលថែមមួយកម្រិតទៀតដល់ការប្រាស្រ័យទាក់ទងរវាងប្រជាជនចិននិងបរទេស ប្រទេសចិនសម្រេចចិត្តពង្រីកក្របខ័ណ្ឌនៃប្រទេសដែលត្រូវលើកលែងទិដ្ឋាការ ពោលគឺចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៤ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៥ នឹងអនុវត្តសាកល្បងនូវគោលនយោបាយលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនធម្មតារបស់ប្រទេសប៊ុលហ្ការី រូម៉ានី ក្រូអាត ម៉ុងតេណេហ្ក្រោ ម៉ាសេដូនខាងជើង ម៉ាល់តា អេស្តូនី ឡាតវីនិងជប៉ុន។ លើសពីនេះទៀត ប្រទេសចិនក៏បានសម្រេចចិត្តនូវការធ្វើឱ្យប្រសើរឡើងថែមមួយកម្រិតទៀតនូវគោលនយោបាយលើកលែងទិដ្ឋាការ ដោយដាក់បញ្ជូលការផ្លាស់ប្តូរនិងទស្សនកិច្ចទៅក្នុងក្របខ័ណ្ឌលើកលែងទិដ្ឋាការ ព្រមទាំងធ្វើពន្យារពេលសម្រាប់ការស្នាក់នៅដោយមិនបាច់ធ្វើទិដ្ឋាការពីចំនួន១៥ថ្ងៃនាពេលបច្ចុប្បន្នឱ្យដល់ចំនួន៣០ថ្ងៃ។

ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៤ អ្នកកាន់លិខិតឆ្លងដែនធម្មតារបស់ប្រទេសដែលទទួលបានការលើកលែងទិដ្ឋាការចំនួន៣៨ក្នុងនោះបូករួមទាំងប្រទេសចំនួន៩ខាងលើផងមកធ្វើពាណិជ្ជកម្ម ធ្វើទេសចរណ៍ សួរសុខទុក្ខញាតិមិត្ត ធ្វើការផ្លាស់ប្តូរនិងទស្សនកិច្ច  បើស្នាក់នៅមិនលើសពី៣០ថ្ងៃនោះ អាចចូលដែនចិនដោយមិនបាច់ធ្វើទិដ្ឋាការ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស