ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្ងៃទី២៨ខែវិច្ឆិកា ទទួលអដ្ឋិធាតុវីរជនពលីជីវិតនៃកងទ័ពស្ម័គ្រចិត្តប្រជាជនចិននៅកូរ៉េខាងត្បូងចំនួន៤៣នាក់ឱ្យវិលត្រឡប់ទៅមាតុប្រទេសវិញ
2024-11-22 17:05:52cri
Share with:

អ្នកសារព័ត៌មានទទួលដំណឹងពីក្រសួងកិច្ចការទាហានចូលនិវត្តន៍ចិននៅថ្ងៃទី២២ខែវិច្ឆិកាបានឱ្យដឹងថា បច្ចុប្បន្ន ក្រសួងកិច្ចការទាហានចូលនិវត្តន៍ចិននិងក្រសួងការពារជាតិកូរ៉េខាងត្បូងបានឯកភាពគ្នាលើការងារប្រគល់អដ្ឋិធាតុវីរជនពលីជីវិតនៃកងទ័ពស្ម័គ្រចិត្តប្រជាជនចិននៅកូរ៉េខាងត្បូងលើកទី១១ ភាគីកូរ៉េខាងត្បូងនឹងប្រគល់អដ្ឋិធាតុនិងវត្ថុសេសសល់ពាក់ព័ន្ធរបស់វីរជនពលីជីវិតនៃកងទ័ពស្ម័គ្រចិត្តនៃប្រជាជនចិននៅកូរ៉េខាងត្បូងចំនួន៤៣នាក់ឱ្យប្រទេសចិនវិញនៅថ្ងៃទី២៨ខែវិច្ឆិកាខាងមុខនេះ ។ អនុលោមតាមច្បាប់អន្តរជាតិនិងគោលការណ៍មនុស្សធម៌ ភាគីទាំងពីរចិននិងកូរ៉េខាងត្បូងបានប្រគល់និងទទួលដោយជោគជ័យចំនួន១០ដងមកហើយនូវអដ្ឋិធាតុនិងវត្ថុសេសសល់ពាក់ព័ន្ធរបស់វីរជនពលីជីវិតនៃកងទ័ពស្ម័គ្រចិត្តប្រជាជនចិននៅកូរ៉េខាងត្បូងចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០២៣។ ឆ្នាំនេះគឺជាការនិងប្រគល់និងទទួលជាលើកទី១១ដែលអនុវត្តតាមគំនិតឯកភាពរវាងភាគីទាំងពីរចិននិងកូរ៉េខាងត្បូង  ភាគីទាំងពីរនឹងបន្តសហការគ្នាដើម្បីប្រគល់និងទទួលអដ្ឋិធាតុរបស់វីរជនពលីជីវិតនៃកងទ័ពស្ម័គ្រចិត្តប្រជាជនចិននៅកូរ៉េខាងត្បូងបន្តទៀត៕

អ្នកបកប្រែ:李展精
ប្លុកពិសេស