យោងតាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកឱ្យដឹងថា មន្ត្រីក្រសួងការពារជាតិអាមេរិកបាននិយាយថា ប្រទេសចិនបានបដិសេធធ្វើកិច្ចជំនួបរដ្ឋមន្ត្រីការពារជាតិអាមេរិក និងចិនក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានបូក ដោយសារតែសហរដ្ឋអាមេរិកលក់អាវុធទៅឱ្យកោះតៃវ៉ាន់។លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាននៅថ្ងៃ ទី២១ ខែវិច្ឆិកា ទាក់ទងនឹងរឿងនេះ។ លោក Wu Qian បាននិយាយថា កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិចិន-អាមេរិក មិនត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានបូកនោះទេ វាគឺទំនួលខុសត្រូវរបស់សហរដ្ឋអាមេរិកទាំងស្រុង។ សហរដ្ឋអាមេរិកមិនអាចម៉្យាងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរបស់ចិនលើបញ្ហាតៃវ៉ាន់ម៉្យាងទៀតបែរជាចង់ធ្វើការផ្លាស់ប្តូរខាងយោធាចិនហាក់ដូចជាគ្មានរឿងអ្វីកើតឡើងនោះទេ។ភារកិច្ចបន្ទាន់ពេលនេះគឺ សហរដ្ឋអាមេរិកគួរតែកែតម្រូវកំហុសរបស់ខ្លួនភ្លាមៗ ហើយគោរពយ៉ាងប្រាកដប្រជាចំពោះផលប្រយោជន៍ស្នូលរបស់ចិន និងខិតខំបង្កលក្ខខណ្ឌមានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទងកម្រិតខ្ពស់រវាងយោធានៃប្រទេសទាំងពីរ៕