លោកភូទីនប្រធានាធិបតីរុស្ស៊ីបានថ្លែងសុន្ទរកថាតាមទូរទស្សន៍នៅល្ងាចថ្ងៃទី ២១ខែវិច្ឆិកាថា ការប្រើប្រាស់គ្រាប់មីស៊ីលដែលផលិតដោយលោកខាងលិចដើម្បីវាយប្រហាររុស្ស៊ីបានធ្វើឱ្យការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនក្លាយជាលក្ខណៈសកល។ រុស្ស៊ីមានឆន្ទៈដោះស្រាយបញ្ហាតាមរយៈមធ្យោបាយសន្តិវិធី ហើយក៏ត្រៀមលក្ខណៈជាស្រេចសម្រាប់ឆ្លើយតបនឹងការវិវឌ្ឍណាមួយនៃស្ថានការណ៍ផងដែរ។
លោក ភូទីនបានសង្កត់ធ្ងន់ថា អ្នកដែលបានបំផ្លាញប្រព័ន្ធសន្តិសុខអន្តរជាតិវាមិនមែនជាប្រទេសរុស្ស៊ីទេ ប៉ុន្តែជាសហរដ្ឋអាមេរិក ទង្វើរបស់សហរដ្ឋអាមេរិកក្នុងការរក្សាអនុត្តរភាពរបស់ខ្លួនកំពុងជំរុញពិភពលោកឲ្យធ្លាក់ចូលក្នុងជម្លោះសកល។តាំងពីដើមមក រុស្ស៊ីមានទំនោរនិងបានត្រៀមលក្ខណៈរួចស្រេចដើម្បីដោះស្រាយបញ្ហាជម្លោះទាំងអស់តាមរយៈមធ្យោបាយសន្តិវិធី ហើយក៏ត្រៀមលក្ខណៈរួចស្រេចសម្រាប់ឆ្លើយតបនឹងការវិវឌ្ឍណាមួយនៃស្ថានការណ៍ផងដែរ៕