ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យស្នងការនៃក្រសួងការបរទេសចិនប្រចាំនៅតំបន់រដ្ឋបាលពិសេសហុងកុងព្រមានអ្នកនយោបាយអាមេរិកនិងកាណាដាថា ដល់ពេលដែលត្រូវបញ្ឈប់ការលេងឧបាយកលនយោបាយដើម្បីជ្រៀតជ្រែកប្រព័ន្ធយុត្តិធម៌របស់ហុងកុងហើយ
2024-11-22 12:50:51cri
Share with:

កាលពីពេលថ្មីៗនេះ ក្រោយពីស្ថាប័នតុលាការនៃតំបន់រដ្ឋបាលពិសេសហុងកុងបានធ្វើការកាត់ក្តីតាមផ្លូវច្បាប់ចំពោះជនល្មើសដែលបំពានច្បាប់សន្តិសុខជាតិនៃតំបន់ហុងកុង អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ថាប័នពាក់ព័ន្ធនិងសមាជិកមួយចំនួនតូចនៃរដ្ឋសភាអាមេរិក និងរដ្ឋមន្ត្រីការបរទេសកាណាដា បានចោទប្រកាន់ខុសទំនង រហូតដល់អះអាងថានឹងអនុវត្តវិធានការថ្មីដើម្បីរឹតត្បិតការផ្តល់ទិដ្ឋាការដល់ហុងកុងទៀតផង ។ គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ចនិងសន្តិសុខអាមេរិក-ចិននៃសភាអាមេរិក បានចេញផ្សាយរបាយការណ៍ដើម្បីមួលបង្កាច់ច្បាប់សន្តិសុខជាតិនៃតំបន់ហុងកុង និងការគ្រប់គ្រងសិទ្ធមនុស្សតាមផ្លូវច្បាប់របស់ហុងកុង ដើម្បីរកលេសនិយាយដោះសារឱ្យជនល្មើស។ នៅយប់ថ្ងៃទី ២០ ខែវិច្ឆិកា អ្នកនាំពាក្យនៃការិយាល័យស្នងការនៃក្រសួងការបរទេសចិនប្រចាំនៅតំបន់រដ្ឋបាលពិសេសហុងកុងបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងជាដាច់ខាតចំពោះករណីនេះ ព្រមនិងដាស់តឿនឱ្យប្រទេសពាក់ព័ន្ធទាំងអស់បញ្ឈប់ជាបន្ទាន់នូវការលេងឧបាយកលនយោបាយដើម្បីជ្រៀតជ្រែកប្រព័ន្ធយុត្តិធម៌និងកិច្ចការផ្ទៃក្នុងរបស់ហុងកុង។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ចាប់តាំងពីការអនុវត្តច្បាប់សន្តិសុខជាតិថ្មីនៃតំបន់ហុងកុងមក ច្បាប់នេះបានជួយកែលម្អបរិយាកាសនយោបាយរបស់ហុងកុង និងស្ដារឡើងវិញនូវសណ្តាប់ធ្នាប់សង្គម ហើយបានទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឡើងៗនៅ លើទូទាំងពិភពលោកឱ្យមកវិនិយោគទុននិងធ្វើអាជីវកម្មនៅហុងកុង ។ យើងដាស់តឿនឱ្យអ្នកនយោបាយសហរដ្ឋអាមេរិកនិងកាណាដា បញ្ឈប់ជាបន្ទាន់នូវការលេងឧបាយកលនយោបាយរបស់ពួកគេដើម្បីជ្រៀតជ្រែកប្រព័ន្ធតុលាការនិងកិច្ចការផ្ទៃក្នុងរបស់ហុងកុង និងបញ្ឈប់ជាបន្ទាន់នូវទង្វើអនុត្តរភាពដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន  ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស