ព្រឹកថ្ងៃទី២១ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានចាកចេញពីក្រុង Brasiliaដើម្បីធ្វើមាតុភូមិនិវន្តន៍ បន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូល G20លើកទី១៩ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ ប្រទេសប្រេស៊ីល។
មន្រ្តីជាន់ខ្ពស់ប្រេស៊ីលដូចជា រដ្ឋមន្រ្តីក្រសួងកសិកម្ម រដ្ឋមន្រ្តីធនធានរ៉ែនិងថាមពល រដ្ឋមន្រ្តីកំពង់ផែនិងព្រលានយន្តហោះ និងមេបញ្ជាការមូលដ្ឋានទ័ពអាកាសBrasiliaជាដើមបានទៅជូនដំណើរនៅព្រលានយន្តហោះ។
នៅតាមផ្លូវដែលរថយន្តរបស់លោក Xi Jinping ប្រធានរដ្ឋចិនបរទៅកាន់ព្រលានយន្តហោះ អណិកជនចិន ជនជាតិចិននៅបរទេស សហគ្រាសចិននិងតំណាងនិស្សិតបន្តការសិក្សានៅប្រេស៊ីបាននាំគ្នាលើកគ្រវីទង់ជាតិចិននិងប្រេស៊ីលព្រមទាំងស្រែកខ្លាំងៗថា “ជយោមិត្តភាព” ដើម្បីអបអរសាទរដំណើរទស្សនកិច្ចដ៏ជោគជ័យរបស់ លោក Xi Jinping ប្រធានរដ្ឋចិន ៕