ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រ៉ុក្កែតផ្ទុកមនុស្សឡើងភពព្រះចន្ទរបស់ប្រទេសចិនសម្រេចបានសមិទ្ធផលថ្មីក្នុងការធ្វើតេស្ត
2024-11-21 15:46:11cri
Share with:



អ្នកសារព័ត៌មានបានទទួលដំណឹងពីវិទ្យាស្ថានទី១នៃក្រុមហ៊ុនបច្ចេកវិទ្យាអវកាសចិនគ្រុបកាលពីថ្ងៃទី២០ខែវិច្ឆិកាឱ្យដឹងថា  រ៉ុក្កែតដឹកជញ្ជូនCZ-10ដែលស្រាវជ្រាវនិងផលិតដោយវិទ្យាស្ថាននេះបានសម្រេចការធ្វើតេស្តបំបែកគម្រប fairing ចេញពីរ៉ុក្កែតដោយជោគជ័យកាលពីថ្មីៗនេះ។

អ្នកជំនាញនៃវិទ្យាស្ថានទី១នៃក្រុមហ៊ុនបច្ចេកវិទ្យាអវកាសចិនគ្រុបបានឱ្យដឹងថា គម្របfairing ជាផ្នែកដ៏សំខាន់មួយនៃរ៉ុក្កែតដឹកជញ្ជូន អាចផ្តល់ការការពារប្រកបដោយប្រសិទ្ធភាពចំពោះយាន្តអវកាស ដើម្បីចៀសវាងកុំឱ្យយាន្តអវកាសរងឥទ្ធិពលអវិជ្ជមានគ្រប់ប្រភេទពីកម្លាំងខ្យល់ល្បឿនលឿន ។ កម្ពស់និងអង្កត់ផ្ចិតនៃគម្រប fairing ដែលធ្វើតេស្តលើកនេះសុទ្ធតែមានទំហំ៥ម៉ែត្រ ដែលជារចនាសម្ព័ន្ធគម្រប fairing  ដែលស្រាវជ្រាវនិងផលិតថ្មីទាំងស្រុង។

អ្នកបកប្រែ:李展精
ប្លុកពិសេស