នារសៀលថ្ងៃទី ១៩ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកប្រធានរដ្ឋចិន Xi Jinping បានធ្វើដំណើរតាមយន្តហោះពិសេសទៅដល់ក្រុង Brasilia ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល។
នៅពេលដែលយន្តហោះពិសេសបានចតនៅមូលដ្ឋានទ័ពអាកាស Brasilia មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលប្រេស៊ីល ដូចជានាយករដ្ឋមន្រ្តីទីមួយនៃទីស្តីការប្រធានាធិបតីប្រេស៊ីល មេបញ្ជាការនៃមូលដ្ឋានទ័ពអាកាស Brasilia និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រេស៊ីលជាដើមជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកប្រធានាធិបតី Lula និងរដ្ឋាភិបាលប្រេស៊ីល បានអញ្ជើញទៅកាន់ព្រលានយន្តហោះដើម្បីស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក Xi Jinping ។
ជនជាតិចិននិងអណិកជនចិន តំណាងនៃសហគ្រាសទុនវិនិយោគរបស់ចិននិងនិស្សិតបន្តការសិក្សានៅប្រេស៊ីលបាននាំគ្នាលើកគ្រវីទង់ជាតិចិននិងប្រេស៊ីលនៅតាមដងផ្លូវពីអាកាសយានដ្ឋានដល់សណ្ឋាគារ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក Xi Jinping ។
សូមបញ្ជាក់ថា លោក Xi Jinping បានចាកចេញពីទីក្រុង Rio de Janeiro ហើយទៅដល់ក្រុង Brasilia បន្ទាប់ពីបញ្ចប់កម្មវិធីចូលរួមកិច្ចប្រជុំកំពូល G20 លើកទី ១៩ ។