កិច្ចប្រជុំកំពូល Wuzhen នៃសន្និបាតបណ្តាញអ៊ីនធឺណែតពិភពលោកឆ្នាំ ២០២៤ បានបើកធ្វើនៅថ្ងៃ ២០ ខែវិច្ឆិកា នៅឃុំ Wuzhen ខេត្ត Zhejiang ក្រោមប្រធានបទស្តីពី "អនាគតឌីជីថលដែលតម្កល់ទុកប្រជាជនជាអាទិភាពនិងប្រើប្រាស់បច្ចេកវិទ្យាបែបវៃឆ្លាតប្រកបដោយគុណធម៌៖ រួមគ្នាកសាងសហគមន៍រួមវាសនានៃលំហសាយប័រ " ។ កិច្ចប្រជុំកំពូល Wuzhen លើកនេះនឹងរៀបចំធ្វើវេទិកាចំនួន ២៤ ដែលផ្តោតលើប្រធានបទដូចជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល សេដ្ឋកិច្ចឌីជីថល ការច្នៃប្រឌិតនិងអភិបាលកិច្ចបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាដើម ។