ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សៀវភៅខៀវស្តីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃប្រទេសចិនបានចេញផ្សាយនៅ ក្នុងមហាសន្និបាតលើកទី ២៩ នៃភាគីហត្ថលេខីនៃអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុដែលបើកធ្វើនៅក្រុង Baku
2024-11-20 15:55:02cri
Share with:


 

"សៀវភៅខៀវស្តីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព៖ របាយការណ៍ស្តីពីការវាយតម្លៃចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃប្រទេសចិន (២០២៤)"ត្រូវបានចេញផ្សាយ នៅក្នុងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំដែលធ្វើក្រោមប្រធានបទ "ការអនុវត្តជាក់ស្តែងថ្មីនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសចិនដើម្បីឆ្ពោះទៅអព្យាក្រឹតភាពកាបូន"នៃមហាសន្និបាតលើកទី ២៩ នៃភាគីហត្ថលេខីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុដែលបានបើកធ្វើនៅទីក្រុង Baku រដ្ឋធានីនៃប្រទេសអាស៊ែបៃហ្សង់ នារសៀលថ្ងៃទី ១៩ខែវិច្ឆិកា ។

 

របាយការណ៍នេះបានចង្អុលបង្ហាញថា ចាប់តាំងពីធ្វើការវាយតម្លៃមក សន្ទស្សន៍ចម្រុះនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ប្រទេសចិនបានត្រូវលើកកម្ពស់ជាលំដាប់ក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នាជាមួយនឹងកំណើនសរុប ៤៦.៨% ។ នៅពេលអនាគត ប្រទេសចិននឹងចាត់ទុកការសម្រេចបាននូវការកាត់បន្ថយការបញ្ចេញកាបូននៅពេលឡើងដល់ចំណុចកំពូល និងអព្យាក្រឹតភាពកាបូនជាទិសដៅការងារ ដើម្បីពន្លឿនការធ្វើបរិវត្តកម្មបៃតងគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ធ្វើឱ្យមានសុក្រឹតភាពនូវយន្តការអភិវឌ្ឍន៍បៃតង និងកាបូនទាប ផ្តោតលើការជំរុញការធ្វើទំនើបកម្មដែលមនុស្សជាតិ និងធម្មជាតិរួមរស់នៅដោយចុះសម្រុងគ្នា និងបន្តផ្តល់ជាផែនការចិនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក៕

អ្នកបកប្រែ:马小青
ប្លុកពិសេស