ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនធ្វើកិច្ចជំនួបជាមួយលោកLula ប្រធានាធិបតីប្រេស៊ីល
2024-11-20 23:39:55cri
Share with:



ព្រឹកថ្ងៃទី២០ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់  លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចជំនួបជាមួយលោកLula ប្រធានាធិបតីប្រេស៊ីល។

លោក Xi Jinping បានគូសបញ្ជាក់ថា ប្រេស៊ីលគឺជាប្រទេសទី១ដែលបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តជាមួយប្រទេសចិននិងជាប្រទេសអាមេរិកឡាទីនទី១ដែលបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់ខ្ញុំនិងលោក ប្រទេសយើងទាំងពីរបានក្លាយជាមិត្តភក្តិដែលអាចជឿទុកចិត្តបានដែលមានទំនាក់ទំនងកាន់តែជិតស្និទ្ធនិងជាកម្លាំងវិជ្ជមានសម្រាប់ជំរុញសន្តិភាពរួម។ ទំនាក់ទំនងរវាងចិននិងប្រេស៊ីលកំពុងស្ថិតនៅដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្រ្ត ដែលមិនត្រឹមតែបានបង្កើនសុខុមាលភាពជូនដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានគាំពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយព្រមទាំងបង្កើនកម្លាំងនិងការបញ្ចេញមតិរបស់ប្រទេសសកលខាងត្បូងនិងរួមចំណែកយ៉ាងលេចធ្លោដល់សន្តិភាពនិងស្ថិរភាពពិភពលោក៕

លោក Xi Jinping បានលើកឡើងសំណើចំនួន៤ស្តីពីការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរនៅថ្ងៃអនាគត ។ ទី១ គឺជោគវាសនារួម បន្តបង្កើនទំនុកគ្នាទៅវិញទៅមកខាងយុទ្ធសាស្រ្ត ។ ទី២ គឺ ការអភិវឌ្ឍរួម បន្តធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់យុទ្ធសាស្រ្ត អភិវឌ្ឍន៍ ។ ទី៣ ទំនួលខុសត្រូវរួម  បង្ហាញពីកម្លាំងរបស់ចិននិងប្រេស៊ីលក្នុងការគាំពារសន្តិភាព និងសច្ចភាពភពលោក។ ទី៤ គឺរួមសុខរួមទុក្ខ  រួមចំណែកក្នុងការកសាងសហគមន៍រួមវាសនាមនុស្សជាតិ។

ជាការឆ្លើយតប លោកLula បានថ្លែងថា ប្រេងស៊ីលសង្ឃឹមថា ចាត់ទុកដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន  Xi Jinping លើកនេះជាចំណុចចាប់ផ្តើមថ្មី ដើម្បីជំរុញឱ្យទំនាក់ទំនងនៃប្រទេសទាំងពីទទួលបានសមិទ្ធផលជាក់ស្តែងថ្មីៗកាន់តែច្រើន ពួតដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងប្រេស៊ីលដែលពិភពលោកកាន់តែប្រកបដោយភាពយុត្តិធម៌និងភពផែនដីកាន់តែប្រកបដោយចីរភាព៕

អ្នកបកប្រែ:李展精
ប្លុកពិសេស