ថ្ងៃទី ២០ ខែវិច្ឆិកា គឺជាខួបលើកទី ២៥ នៃការបាញ់បង្ហោះយានអវកាស Shenzhou-១ របស់ចិនដោយជោគជ័យ ។ អវកាសយានិកនៃយានអវកាសផ្ទុកមនុស្ស Shenzhou-១៩របស់ចិន ដែលកំពុងបំពេញភារកិច្ចនៅស្ថានីយអវកាសចិនបានថតវីដេអូពិសេសដើម្បីសម្តែងការគោរពចំពោះអវកាសយានិកជំនាន់ចាស់ៗ ។
សូមបញ្ជាក់ថា យានអវកាស Shenzhou-១ ជាយានអវកាសគ្មានមនុស្សបើកស៊េរី Shenzhou ដំបូងបង្អស់របស់ប្រទេសចិន ដែលត្រូវបានបាញ់បង្ហោះនៅឯមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ១៩៩៩ ។ បន្ទាប់ពីការហោះហើរក្នុងលំហអវកាសអស់រយៈពេល ២១ ម៉ោង វាបានវិលត្រឡប់មកចុះចតនៅតំបន់ Siziwang នៃភូមិភាគម៉ុងហ្គោលីក្នុងរបស់ចិន ដោយសម្រេចបាននូវសមិទ្ធផលដ៏សំខាន់ក្នុងការហោះចូលទៅក្នុងលំហអវកាសនិងត្រឡប់មកចុះចតលើផែនដីវិញ ។ វិស្វកម្មអវកាសរបស់ចិនបានចំណាយពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះក៏បានសម្រេចសមិទ្ធផលនេះដែលប្រទេសជឿនលឿនបានចំណាយពេលសាមសែសិបឆ្នាំឯណោះ ។