ថ្ងៃទី ១៧ ខែវិច្ឆិកា ច្រកព្រំដែនចិន-វៀតណាម Babu- nghia thuan និង Yangwan- bach duc ស្ថិតនៅក្នុងស្រុក Malipo មណ្ឌលស្វយ័តWenshanជនជាតិZhuang និង Miao ខេត្ត Yunnan បានបើកជាបណ្តោះអាស្នសម្រាប់ការដឹកអ្នកដំណើរចេញចូល។
ច្រកព្រំដែនទាំងពីរគឺជាច្រកផ្លូវគោកដ៏សំខាន់សម្រាប់ការទៅមករវាងអ្នករស់នៅតាមព្រំដែននៃប្រទេសទាំងពីរ ការបើកឱ្យដឹកអ្នកដំណើរចេញចូលនឹងជំរុញដល់ការទៅមករវាងអ្នករស់នៅតាមព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងមណ្ឌលស្វយ័តWenshan របស់ចិន និងខេត្ត TỉnhHàGiang របស់វៀតណាមសម្រេចបានការអភិវឌ្ឍឈ្នះ-ឈ្នះសម្រាប់គ្រប់ភាគី និងពង្រឹងមិត្តភាពប្រពៃណី៕