ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធ្វើកិច្ចសហប្រតិបតិ្តការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ជំរុញវឌ្ឍនភាពនិងវិបុលភាពរបស់អាស៊ីប៉ាស៊ីហ្វិក
2024-11-19 15:07:38cri
Share with:

 

        បច្ចុប្បន្ននេះ ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ កំណើនសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយ ឯកតោភាគីនិយមនិងការការពារនិយមបានងើបឡើងវិញ សកលភាវូបនីយកម្មសេដ្ឋកិច្ចបានជួបនឹងចរន្តបញ្ច្រាស ។ «របាយការណ៍ស្តីពីការបើកទូលាយរបស់សកលលោកឆ្នាំ២០២៤»បានបង្ហាញថា សន្ទស្សន៍បើកទូលាយរបស់សកលលោកឆ្នាំ២០២៣ បានធ្លាក់ចុះ៥,៤៣ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០០៨ ។ ព្រមពេលជាមួយគ្នានេះ បដិវត្តន៍បច្ចេកទេសវិទ្យាសាស្ត្រជុំថ្មី និងការធ្វើនវានុវត្តន៍ខាងឧស្សាហកម្មទទួលបានការអភិវឌ្ឍយ៉ាងស៊ីជម្រៅ ដែលបានសន្សំទុកនូវកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ឱ្យសកលភាវូបនីយកម្មសេដ្ឋកិច្ចពន្លឿនល្បឿន ។

        ក្នុងនាមជាតំបន់ដែលមានភាពរស់រវើកជាងគេនៃកំណើនសេដ្ឋកិច្ចសកល ក្នុងរាប់សិបឆ្នាំកន្លងទៅនេះ តំបន់អាស៊ីប៉ាស៊ីហ្វិកបានពឹងផ្អែកលើបរិយាកាសប្រកបដោយសន្តិភាពនិងស្ថិរភាព ប្រកាន់ខ្ជាប់ពហុភាគីនិយមដ៏ពិតប្រាកដនិងតំបន់និយមប្រកបដោយភាពបើកទូលាយ ដែលបានបង្កើត “អច្ឆរិយអាស៊ីប៉ាស៊ីហ្វិក”ដែលញ៉ាំងឱ្យពិភពលោកទាំងមូលចាប់អារម្មណ៍ ។ ក្នុងបរិបទបម្រែបម្រួលនិម្មាបនកម្ម១រយឆ្នាំ ប្រឈមនឹងពិភពលោកដែលមានទាំងកាលានុវត្តភាពនិងការសាកល្បង តើត្រូវបង្កើត “៣០ឆ្នាំពណ៌មាស”បន្ទាប់នៃការអភិវឌ្ឍរបស់អាស៊ីប៉ាស៊ីហ្វិកយ៉ាងដូចម្ត៉េច ? គឺនៅតែត្រូវស្វែងរកចម្លើយពីនិន្នាការសកលភាវូបនីយកម្មសេដ្ឋកិច្ចដដែល ។

        “បង្កើតនិម្មាបនកម្មសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកប្រកបដោយភាពបើកទូលាយនិងការតភ្ជាប់គ្នាទៅវិញទៅមក” “បណ្តុះកម្លាំងចលករថ្មីនៃកំណើនអាស៊ីប៉ាស៊ីហ្វិកប្រកបដោយភាពបៃតងនិងច្នៃប្រឌិតថ្មី” “បង្កើតគំនិតអភិវឌ្ឍន៍អាស៊ីប៉ាស៊ីហ្វិកដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន” នេះជាសំណើ៣ចំណុចរបស់លោក Xi    Jinping ប្រធានរដ្ឋចិនដែលលើកឡើងក្នុងសនិ្នសីទក្រៅផ្លូវការលើកទី  ៣១ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលបានចង្អុលបង្ហាញពីទិសដៅ ដើម្បីជំរុញការបង្កើតសហគមន៍រួមវាសនារបស់អាស៊ីប៉ាស៊ីហ្វិក និងត្រួសត្រាយការអភិវឌ្ឍរបស់អាស៊ីប៉ាស៊ីហ្វិក ។

       ប្រទេសចិនបានថ្លែងថា នឹងជំរុញការអនុវត្តគំនិតផ្តួចផ្តើមក្នុងអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដូចជាលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាជន និងជំរុញឱ្យសហគ្រាសធុនមធ្យមនិងតូចទទួលបានការអភិវឌ្ឍជាមួយគ្នា ។ ប្រការទាំងនេះនឹងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជំរុញសមភាពនិងយុត្តិធម៌ក្នុងសង្គម និងជួយសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកទទួលបានការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ។

        ក្នុងនាមជាសមាជិកដ៏សំខាន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតពីអាស៊ីប៉ាស៊ីហ្វិក ហើយនឹងផ្តល់ផលប្រយោជន៍ថែមមួយកម្រិតទៀតដល់អាស៊ីប៉ាស៊ីហ្វិក ។ ក្នុងកិច្ចប្រជុំកំពូលAPEC លោក Xi   Jinping ប្រធានរដ្ឋចិនបានប្រកាសយ៉ាងច្បាស់ថា ប្រទេសចិននឹងធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើរតាមមាគ៌ាអភិវឌ្ឍន៍បៃតងយ៉ាងមុតមាំមិនងាករេ បង្កើតប្រព័ន្ធរបបថ្មីរបស់សេដ្ឋកិច្ចបែបបើកទូលាយប្រកបដោយកម្រិតកាន់តែខ្ពស់ ។ ប្រការនេះនឹងផ្តល់ផលប្រយោជន៍ដល់តំបន់អាស៊ីប៉ាស៊ីហ្វិកតាមរយៈការអភិវឌ្ឍថ្មីរបស់ចិន ហើយនឹងបំពេញបន្ថែមកម្លាំងចលករថ្មីដល់កំណើនសេដ្ឋកិច្ចសកល  ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស