លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាក្នុងសន្និសីទដំណាក់កាលទីពីរនៃកិច្ចប្រជុំកំពូល G20 លើកទី ១៩ ដែលធ្វើក្រោមប្រធានបទ "កំណែទម្រង់នៃស្ថាប័នអភិបាលកិច្ចសកល"ដោយលើកឡើងថា ទី១ ធ្វើឱ្យអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោកមានសុក្រឹតភាព និងកសាងសេដ្ឋកិច្ចពិភពលោកប្រកបដោយសហប្រតិបត្តិការ។ ទីពីរ ធ្វើឱ្យអភិបាលកិច្ចហិរញ្ញវត្ថុសកលមានសុក្រឹតភាព និងកសាងសេដ្ឋកិច្ចពិភពលោកប្រកបដោយស្ថិរភាព។ ទីបី ធ្វើឱ្យអភិបាលកិច្ចពាណិជ្ជកម្មសកលមានសុក្រឹតភាព និងកសាងសេដ្ឋកិច្ចពិភពលោកប្រកបដោយភាពបើកចំហ។ ទី៤ ធ្វើឱ្យអភិបាលកិច្ចឌីជីថលសកលមានសុក្រឹតភាព និងកសាងសេដ្ឋកិច្ចពិភពលោកប្រកបដោយភាពច្នៃប្រឌិតថ្មី។ ទី៥ ធ្វើឱ្យអភិបាលកិច្ចអេកូឡូស៊ីសកលមានសុក្រឹតភាព និងកសាងសេដ្ឋកិច្ចពិភពលោកដែលមិនប៉ះពាល់ដល់បរិស្ថាន។
លោក Xi Jinping បានថ្លែងថា អភិបាលកិច្ចសន្តិសុខពិភពលោកក៏ជាផ្នែកដ៏សំខាន់មួយនៃអភិបាលកិច្ចសកលផងដែរ។ ក្រុមG20 គួរតែគាំទ្រអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខឱ្យដើរតួនាទីកាន់តែធំ និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដែលមានអំណោយផលដល់ការដោះស្រាយវិបត្តិដោយសន្តិវិធី៕