សន្និបាតមេបញ្ជាការកងវរសេនាតូចនិងអ្នកណែនាំនយោបាយនៃកងវរសេនាតូចលើកទី៤នៃកងទ័ពប្រជាជនកូរ៉េខាងជើងបានធ្វើឡើងពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់។
លោក Kim Jong-un អគ្គលេខាធិការបក្សពលករនិង ជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋកូរ៉េខាងជើងបានចូលរួមសន្និបាតព្រមទាំងថ្លែងសុន្ទរកថា កាលពីថ្ងៃទី១៥ខែវិច្ឆិកា ។ លោក Kim Jong-un បានរិះគន់ចំពោះការដែលកម្លាំងមួយចំនួនដូចជាសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងជាដើមបានធ្វើសកម្មភាពយោធាប្រឆាំងចំពោះកូរ៉េខាងជើង ប៉ុនប៉ងធ្វើឱ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េឡើងដល់កម្រិតតានតឹងបំផុតក្នុងប្រវត្តិសាស្រ្ត ភាគីកូរ៉េខាងជើងនឹងប្រកាន់ខ្ជាប់នូវការដើរតាមផ្លូវពង្រឹងកម្លាំងនុយក្លេអ៊ែរដើម្បីទប់ស្កាត់សង្គ្រាម។
លោក Kim Jong-un បានថ្លែងថា ក្រោមស្ថានការណ៍បច្ចុប្បន្ន ការសម្រេចបាននូវការត្រៀមប្រយុទ្ធក្នុងសង្គ្រាមគឺជាកិច្ចការបន្ទាន់។