ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកHe Lifeng ចុះពិនិត្យនិងស្វែងយល់ការងារនៅខេត្តក្វាងទុង
2024-11-18 16:40:11cri
Share with:


 

លោក He Lifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីចិនបានចុះពិនិត្យនិងស្វែងយល់ការងារអភិវឌ្ឍន៍នៃកំពង់ផែកុងតឺន័រពាណិជ្ជកម្មអន្តរជាតិនៅក្វាងទុងកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា។លោក He Lifeng បានសង្កត់ធ្ងន់ថា ត្រូវអនុវត្តដោយផ្ចិតផ្ចង់នូវស្មារតីនៃកិច្ចប្រជុំការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននាថ្ងៃទី ២៦ ខែកញ្ញា ពង្រឹងការសាងសង់មជ្ឈមណ្ឌលកំពង់ផែភស្តុភារកម្មពហុបំណង ពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងភាពឆ្លាតវៃ ជំរុញការអភិវឌ្ឍដោយបន្ស៊ីគ្នារវាងកំពង់ផែក្នុងតំបន់ ព្រមទាំងបង្កើនភាពធន់ និងធ្វើកិច្ចសម្រួលពាណិជ្ជកម្មនាំចេញនាំចូល។

លោក He Lifeng បានទៅទស្សនាកំពង់ផែ Nansha នៃក្រុងGuangzhou និងកំពង់ផែ Shekouនៃក្រុង Shenzhen ជាបន្តបន្ទាប់ ដើម្បីស្វែងយល់យ៉ាងស៊ីជម្រៅអំពីការសាងសង់ និងការដំណើរការនៃភាពឆ្លាតវៃនិងស្វ័យប្រវត្តិនៃកំពង់ផែកុងតឺន័រ ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស