ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការដឹកជញ្ជូនទំនិញរហ័សរបស់ចិនប្រចាំឆ្នាំ២០២៤មានបរិមាណលើសពី ១៥០ ប៊ីលានកញ្ចប់ជាលើកដំបូង
2024-11-18 11:27:01cri
Share with:

តាមទិន្នន័យរបស់រដ្ឋបាលជាតិប្រៃសណីយ៍ចិនបង្ហាញឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ២០២៤  ការដឹកជញ្ជូនទំនិញរហ័សរបស់ចិនប្រចាំឆ្នាំ២០២៤មានបរិមាណលើសពី ១៥០ ប៊ីលានកញ្ចប់ជាលើកដំបូង។

ចាប់តាំងពីដើមឆ្នាំនេះមក ទីផ្សារដឹកជញ្ជូនទំនិញរហ័សរបស់ប្រទេសចិនបានបន្តរក្សាការរីកចម្រើនយ៉ាងផុលផុស ដែលបានលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពនិងប្រសិទ្ធភាពជាបន្តបន្ទាប់ ពន្លឿនការលើកកម្ពស់កម្រិតឧស្សាហកម្ម ក៏ដូចជាជំរុញផលិតកម្មនិងការប្រើប្រាស់។ វាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការសេដ្ឋកិច្ច  និងធ្វើឱ្យវដ្តសេដ្ឋកិច្ចពិតដំណើរការយ៉ាងរលូនផងដែរ ។



អ្នកបកប្រែ:李庆莉
ប្លុកពិសេស