នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ក្នុងខណៈពេលពិគ្រោះពិភាក្សាលើប្រធានបទ "ការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន និងភាពក្រីក្រ"នៅក្នុងសន្និសីទដំណាក់កាលទីមួយនៃកិច្ចប្រជុំកំពូល G20 លើកទី ១៩ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះដែលមានចំណងជើងថា "កសាងពិភពលោកមួយដ៏យុត្តិធម៌ដែលមានការអភិវឌ្ឍរួម" ។
លោក Xi Jinping បានលើកឡើងថា ដំណើរការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនបង្ហាញថា បញ្ហាភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍គឺអាចដោះស្រាយបាន។ ប្រការដែលប្រទេសចិនទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រគឺប្រកបដោយអត្ថន័យជាសកល។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនជាសមាជិកមួយនៃសកលខាងត្បូងជាប់រហូតនិងជាដៃគូសហប្រតិបត្តិការយូរអង្វែងដែលអាចជឿទុកចិត្តបាននៃប្រទេសកំពុងអភិវឌ្ឍន៍ ជាអ្នកចូលរួមយ៉ាងសកម្មនិងជាអ្នកអនុវត្តជាក់ស្តែងក្នុងការគាំទ្រដល់ការអភិវឌ្ឍសកល ហើយមានឆន្ទៈក្នុងការពួតដៃគ្នាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីសម្រេចបាននូវទំនើបកម្ម៕