ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល
2024-11-18 11:46:52cri
Share with:


នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅដល់ទីក្រុង Rio de Janeiro តាមយន្តហោះពិសេស ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 លើកទី១៩ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីលតបតាមការអញ្ជើញរបស់ លោក Lula ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ។

លោក Xi Jinping បានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរនៅអាកាសយានដ្ឋាន ដោយថ្លែងអំណរគុណយ៉ាងស្មោះ និងជូនពរដ៏ល្អបវរចំពោះរដ្ឋាភិបាល និងប្រជាជនប្រេស៊ីល។

លោក Xi Jinping បានថ្លែងថា ឆ្នាំនេះ ប្រទេសទាំងពីរបានអបអរសាទរខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតយ៉ាងអធិកអធម ខ្ញុំទន្ទឹងរង់ចាំធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាង ស៊ីជម្រៅជាមួយលោកប្រធានាធិបតី Lula ស្តីពីការពង្រឹងទំនាក់ទំនងចិន-ប្រេស៊ីល ពង្រឹងការតភ្ជាប់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ព្រមទាំងបញ្ហាអន្តរជាតិ និងតំបន់ដែលយកចិត្តទុកដាក់រួម ។ ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងពង្រឹងបន្ថែមទៀតនូវការកសាងទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យផ្សេងៗ និងជំរុញទំនាក់ទំនងចិន-ប្រេស៊ីលឱ្យចាប់ដំណើរការ "៥០ ឆ្នាំមាស" បន្ទាប់ ។ ខ្ញុំក៏ទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំកំពូល G20 លើកទី ១៩ និងធ្វើការជាមួយគ្រប់ភាគីដើម្បីពិភាក្សាអំពីផែនការសំខាន់ៗ ស្វែងរកការអភិវឌ្ឍ រួមគ្នាផ្តូចផ្តើមគំនិតអំពីពហុភាវូបនីយកម្មពិភពលោក និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលស្មើភាព និងមានសណ្តាប់ធ្នាប់ ព្រមទាំងផ្តល់ផលប្រយោជន៍ទូទៅនិងប្រគបដោយបរិយបន្ន ដើម្បីជំរុញG20ឱ្យបន្តដើរតួនាទីកាន់តែធំ ៕

 

អ្នកបកប្រែ:孔思琦
ប្លុកពិសេស