នៅថ្ងៃទី ១៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Keir Starmerនាយករដ្ឋមន្ត្រីអង់គ្លេសក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
លោក Xi Jinping បានលើកឡើងថា ពិភពលោកបច្ចុប្បន្នបានឈានចូលដល់ដំណាក់កាលថ្មីនៃភាពចលាចល និងការផ្លាស់ប្តូរ។ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសសេដ្ឋកិច្ចធំៗរបស់ពិភពលោក ប្រទេសចិន និងចក្រភពអង់គ្លេសមិនត្រឹមតែមានបេសកកម្មសំខាន់ក្នុងការជំរុញការអភិវឌ្ឍនៃប្រទេសរៀងៗខ្លួនប៉ុណ្ណោះទេ ហើយក៏ទទួលខុសត្រូវចំពោះការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលផងដែរ។ ភាគីទាំងពីរគួរតែប្រកាន់ជំហរនៃដៃគូយុទ្ធសាស្ត្រ ប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការដោយបើកចំហ ការផ្លាស់ប្តូរនិងការរៀនសូត្រគ្នាទៅវិញទៅមក ដើម្បីសម្រេចការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ។
ជាការឆ្លើយតប លោក Starmer បានមានប្រសាសន៍ថា ទំនាក់ទំនងដ៏រឹងមាំរវាងអង់គ្លេសនិងចិន គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសទាំងពីរ។ យើងសង្ឃឹមថា ចក្រភពអង់គ្លេស និងចិនអាចរក្សាទំនាក់ទំនងទ្វេភាគីជាប់លាប់ និងយូរអង្វែង ព្រមនិងគោរពគ្នាទៅវិញទៅមក។ ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចនេះជាយូរមកហើយ។ គួរតែពង្រឹងកិច្ចសន្ទនាទ្វេភាគី និងការដោះស្រាយការខ្វែងគំនិត ដើម្បីជំរុញប្រទេសទាំងពីរឱ្យយោគយល់ពីគូភាគី៕