ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា សន្និបាតបរិក្ខារនាវាចរណ៍តាមសមុទ្រពិភពលោកឆ្នាំ២០២៤ បានប្រារព្ធឡើងនៅទីក្រុង Fuzhou ប្រទេសចិន។ នៅក្នុងពិព័រណ៍បរិក្ខារនាវាចរណ៍តាមសមុទ្រចិនលើកទី ២ ដែលធ្វើឡើងក្នុងពេលដំណាលគ្នានោះ បរិក្ខារបច្ចេកវិទ្យាសមុទ្រជាង ៧ពាន់ឈុត និងសមិទ្ធផលផ្នែកនវានុវត្តន៍បានបង្ហាញពីចលករថ្មីនិងភាពរស់រវើកថ្មីរបស់ប្រទេសចិនក្នុងវិស័យបច្ចេកវិទ្យាសមុទ្រ។
ភ្ញៀវកិត្តិយសជាច្រើនរូបដែលចូលរួមសន្និបាតបានសម្គាល់ឃើញថា បរិក្ខារនាវាចរណ៍តាមសមុទ្ររបស់ចិនកំពុងពន្លឿនជំហានឆ្ពោះទៅរកកម្រិតខ្ពស់ ភាពឆ្លាតវៃ និងបៃតង ហើយបានចូលរួមយ៉ាងស៊ីជម្រៅក្នុងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ជាមួយនឹងការធ្វើឱ្យប្រសើរឡើងជាលំដាប់នូវ“កម្លាំងផលិតកម្មពណ៌ខៀវ”៕