ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបនឹងរណីដែលសហរដ្ឋអាមេរិកនិងហ្វីលីពីនចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចការយោធា
2024-11-18 17:51:06cri
Share with:

 លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី១៨ខែវិច្ឆិកា មានអ្នកសារព័ត៌មានបានលើកសំណួរអំពីករណីដែលសហរដ្ឋអាមេរិកនិងហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធា ។

ទាក់ទិននឹងរឿងនេះ លោក Lin Jian បានថ្លែងថា មិនថាចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាបែបណា ឬធ្វើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនិងកិច្ចការពារប្រភេទណាក៏ដោយ ក៏សុទ្ធតែមិនអាចសំដៅទៅលើភាគីទី៣ឬបំផ្លាញដល់ផលប្រយោជន៍ភាគីទី៣នោះឡើយ កាន់តែមិនអាចបំផ្លាញដល់សន្តិភាពក្នុងតំបន់និងបង្កើនភាពតានតឹងក្នុងតំបន់ផងដែរ ។  ជម្រើសដ៏ត្រឹមត្រូវតែមួយគត់សម្រាប់ការគាំពារសន្តិសុខនៃប្រទេសខ្លួននិងគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់គឺការប្រកាន់ខ្ជាប់នូវមេត្រីភាពនិងភាពសុខដុមនីយកម្មជាមួយប្រទេសជិតខាង ក៏ដូចជាប្រកាន់ខ្ជាប់នូវយុទ្ធសាស្រ្តដោយម្ចាស់ការ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស