គណៈកម្មាធិការពិសេសមួយនៃអង្គការសហប្រជាជាតិបានចេញរបាយការណ៍មួយកាលពីថ្ងៃទី១៤ខែវិច្ឆិកាថា អ៊ីស្រាអែលមិនអើពើនឹងការអំពាវនាវម្តងហើយម្តងទៀតរបស់អង្គការសហប្រជាជាតិ ព្រមទាំងបទបញ្ជារបស់តុលាការអន្តរជាតិនិងសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិដែលមានកម្លាំងរឹតត្បិត ហើយមានចេតនាបង្កឱ្យមានការសម្លាប់បាត់បង់ជីវិត ទុរ្ភិក្សនិងរបួសធ្ងន់ធ្ងរតាមរយៈការបិទខ្ទប់តំបន់កាហ្សា រារាំងជំនួយមនុស្សធម៌ ការវាយប្រហារដោយមានគោលដៅ ព្រមទាំងសម្លាប់ជនស៊ីវិលនិងភ្នាក់ងារផ្តល់ជំនួយ ។ ទង្វើពាក់ព័ន្ធរបស់យោធាអ៊ីស្រាអែលសមស្របនឹងលក្ខណៈ នៃ"ការប្រល័យពូជសាសន៍"។ របាយការណ៍នេះបានដាក់ជូនឱ្យមហាសន្និបាតនៃអង្គការសហប្រជាជាតិនៅថ្ងៃទី១៨ខែវិច្ឆិកា។