ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក
2024-11-17 08:51:30cri
Share with:

    រសៀលថ្ងៃទី១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកបៃដិនប្រធានាធិបតីអាមេរិកនៅក្រុងលីម៉ា។

លោកXi Jinpingបានលើកឡើងថា ៤ឆ្នាំកន្លងទៅនេះ ទោះបីជាទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកបានឆ្លងកាត់ការឡើងចុះក៏ដោយ តែក្រោមការដឹកនាំរបស់យើងទាំង២នាក់ ក៏បានធ្វើកិច្ចសន្ទនានិងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពផងដែរ ហើយសម្រចបាននូវស្ថិរភាពជាទូទៅ។

ពិភពលោកបច្ចុប្បន្នមានភាពច្របូកច្របល់ ហើយកើតមានការប៉ះទង្គិចជាញឹកញយ មនុស្សជាតិកំពុងប្រឈមមុខនឹងការសាកល្បងដែលមិនធ្លាប់មាន។ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចមិនមែនជាខ្លឹមសារសំខាន់នៃយុគសម័យទេ មានតែសាមគ្គីគ្នានិងធ្វើសហប្រតិបត្តិការទើបអាចពុះពារឧបសគ្គ។ “ការបង្កើតរបាំងខ្ពស់”មិនមែនជាដំណោះស្រាយរបស់ប្រទេសមហាអំណាចទេ មានតែបើកទូលាយនិងចែករំលែកទើបអាចផ្តល់ប្រយោជន៍ដល់មនុស្សជាតិ។ក្នុងនាមជាប្រទេសមហាអំណាច ប្រទេសចិននិងអាមេរិកត្រូវតែគិតពីផលប្រយោជន៍របស់ពិភពលោក ហើយបំពេញបន្ថែមភាពប្រាដកប្រជានិងផ្តល់កម្លាំងវិជ្ជមានដល់ពិភពលោកដែលកំពុងមានភាពច្របូកច្របល់។

ជានិច្ចកាលខ្ញុំតែងតែសម្គាល់ថា ក្នុងនាមជាទំនាក់ទំនងទ្វេភាគីសំខាន់បំផុតលើពិភពលោក ការអភិវឌ្ឍដោយស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកមិនត្រឹមតែពាក់ព័ន្ធដល់ប្រជាជននៃប្រទេសទាំង២ប៉ុណ្ណោះទេ ក៏ពាក់ព័ន្ធដល់ជោគវាសនានិងអនាគតរបស់មនុស្សជាតិផងដែរ។ភាគីទាំងពីរចិននិងអាមេរិកត្រូវតែគិតពិចារណាដល់សុភមង្គលរបស់ប្រជាជននៃប្រទេសទាំង២និងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ ធ្វើជម្រើសប្រកបដោយប្រាជ្ញា បន្តស្វែងរកវិធីរួមរស់ជាមួយគ្នាដ៏ត្រឹមត្រូវរវាងប្រទេសមហាអំណាចទាំងពី ដើម្បីសម្រេចបាននូវការរួមរស់ដោយសន្តិភាពយូរអង្វែងរវាងប្រទេសចិននិងអាមេរិកលើភពផែនដីនេះ៕


អ្នកបកប្រែ:刘妍
ប្លុកពិសេស